ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ម្ទេសផ្លោកសុវត្ថិភាពក្នុងខេត្តមណ្ឌលគិរីមានរសជាតិឆ្ងាញ់បានចាប់ផ្តើមប្រមូលផលហើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ដំណាំម្ទេសផ្លោកក្នុងខេត្តមណ្ឌលគិរីមានរសជាតិឆ្ងាញ់ បានចាប់ផ្តើមប្រមូលផលហើយខណៈដែលបច្ចុប្បនុ្នដំណាំប្រភេទនេះកំពុងមានទីផ្សារល្អ និងមានអត្ថប្រយោ ជន៍ច្រើនដល់រាងកាយនិងសុខភាព ។ .

លោក មុយ រ៉ាដូ ម្ចាស់កសិ ដ្ឋានផ្ទះសំណាញ់ដាំបន្លែសុវត្ថិភាពនិងជាកសិករដាំម្ទេសផ្លោកពូជតៃវ៉ាន់ បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំម្ទេសផ្លោក គឺជាប្រភេទដំណាំធម្មជាតិដែលមិនប្រើប្រាស់ជីគីមី ដោយដាំតាមបច្ចេក ទេសស្តង់ដារសុវត្ថិភាព ជាពិសេសម្ទេសផ្លោកពូជតៃវ៉ាន់នេះ មានរសជាតិឆ្ងាញ់ សាច់ស្រួយល្អ មិនជ្រាយ ទោះបីជាទុំក៏នៅតែរក្សារសជាតិឆ្ងាញ់ដដែល ។

លោកបានបន្តថា សម្រាប់ការដាំម្ទេសផ្លោកនេះ  គឺមានផលលំបាកច្រើន ដោយជួបប្រទះបញ្ហាមួយចំនួន ដូចជា៖ សត្វ ល្អិតបំផ្លាញ ការរលួយឫស ប្រព័ន្ធទឹកស្រោចស្រព ការសម្អាតស្មៅ ហើយត្រូវដាក់ជីធម្មជាតិឱ្យបានគ្រប់គ្រាន់ ទើបធ្វើឱ្យទទួលបានទិន្នផលច្រើន ដោយប្រើរយៈពេល១ ខែកន្លះ ទើបទទួលផលបាន ចន្លោះពី៨ទៅ១០ផ្លែ ក្នុង១ ដើម ស្មើនឹងប្រមាណ១គីឡូ ក្រាម ។

លោកបានបញ្ជាក់ថា ការខិតខំដាំដុះដំណាំសុវត្ថិភាពប្រភេទនេះ គឺដោយសារតែការស្រឡាញ់ចូលចិត្តផ្នែកកសិកម្ម និងគិតគូរខ្ពស់ពីសុខភាពអ្នកបរិភោគ ក៏ដូចជាចង់លើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

« មូលហេតុដែលយើងចូលចិត្តដាំបន្លែផ្លែឈើទាំងអស់នឹង ពីព្រោះពួកខ្ញុំចូលចិត្តញាំបរិភោគ ដោយ សារវាមានរសជាតិឆ្ងាញ់ និងយើងគិតគូរពីសុខភាពអ្នកបរិភោគនិងខ្លួនឯងផ្ទាល់ផងដែល»។

លោកបានអំពាវនាវ ទៅកាន់អ្នកវិនិយោគអ្នកទាំងអស់ ប្រសិនបើមានចំណាប់អារម្មណ៍ផ្នែកកសិកម្មដាំបន្លែផ្លែឈើសុវត្ថិភាព អាចធ្វើការចូលរួមសហការគ្នា ដើម្បីរកប្រាក់ចំណូលសម្រាប់ខ្លួនឯង ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកសិកម្មក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។

សូមបញ្ជាក់ថា កសិដ្ឋានផ្ទះសំណាញ់ របស់លោក មុយ រ៉ាដូ មានទីតាំងស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌល គិរី បានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ លើផ្ទៃដី២០ហិកតា ដោយសព្វថៃ្ងកំពុងដាំម្ទេស ផ្លោកពូជតៃវ៉ាន់ចំនួន ១០០០០ដើម ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជ ធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ដែលមានតម្លៃបោះដុំ ៨០០០រៀលក្នុង ១គីឡូក្រាម និងលក់រាយតម្លៃ ១០០០០ រៀល ក្នុង១គីឡូក្រាម ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!