ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កសិករ ឃុំ ឃុន ពង្រីកការចិញ្ចឹមបង្កងអូស្ត្រាលីរហូតដល់១៣ស្រះ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ

កសិករ ឃុំ ឃុន ពង្រីកការចិញ្ចឹមបង្កងអូស្ត្រាលីរហូតដល់១៣ស្រះ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កសិករ ឃុំ ឃុន រស់នៅខេត្តឧត្ដរមានជ័យពង្រីកការចិញ្ចឹមបង្កងអូស្ត្រាលីរហូត ដល់១៣ស្រះ បន្ទាប់ពីមានទីផ្សារល្អនិងជោគជ័យលើការចិញ្ចឹមដើម្បីបំពេញតម្រូវការអ្នកបរិភោគឱ្យបានគ្រប់គ្រាន់និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារថែមមួយកម្រិត។

លោក ឃុំ ឃុន ជាកសិករចិញ្ចឹមបង្កងអូស្ត្រាលីដែលរស់នៅភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំបូងឡើយលោកសាកល្បងចិញ្ចឹមបង្កង អូស្ត្រាលីនេះ មាន អាងចិញ្ចឹមតែ ៣ទៅ៤ អាង ប៉ុណ្ណោះ ក្រោយមកទទួលបាននូវ បច្ចេកទេសពីមន្ទីរកសិកម្មខេត្តឧត្តរមាន ជ័យនិងបទពិសោធន៍ជាក់ ស្ដែងជាបន្តបន្ទាប់មក ធ្វើឱ្យគុណភាពនិងលទ្ធផលនៃការ បង្កាត់កូនបង្កងមានកំណើនទ្វេឡើងទើបលោកអាច ពង្រីកអាងចិញ្ចឹមសរុប បាន ៨ អាង និង ស្រះចិញ្ចឹមបង្កង បាន ១៣ស្រះ ។
លោកបន្តថា ឆ្លងកាត់ការយក ចិត្តទុកដាក់ នូវបទពិសោធន៍ជាក់ស្តែងក្នុងការចិញ្ចឹម បង្កងអូស្ត្រាលីរយៈពេល៣ឆ្នាំកន្លងមកនេះ ការចិញ្ចឹមបង្កងរបស់លោកត្រូវបាន អតិថិជនគាំទ្រកុម្ម៉ង់ទិញទាំងបង្កងសាច់ និងពូជបង្កងជាច្រើនពាន់ក្បាលដែលអាចរក ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅក្នុង គ្រួសារបានល្អប្រសើរពី១ថ្ងៃទៅមួយថ្ងៃ។

សំឡេង៖ « ខាងមន្ទីរកសិកម្មខេត្តគាត់បានជួលគ្រូមកបង្រៀនកសិករយើងប្រហែល ជា ៣០ទៅ៤០នាក់បង្កងក៏វាមិនទាន់សុំានឹងទឹកយើងយកដំបូងវាខូចខាតខ្លះដែរ ប៉ុន្តែក្រោយមកវាក៏មិនអី វាសុំានឹងទឹកមកលែងអី ហើយវាក៏ចេះ តែកើតរហូតមក។ តំបន់ខ្ញុំចិញ្ចឹមក្នុងអាង៨ អាង ស្រះបាន៣ស្រះ ដាក់បង្កងជាង៣ពាន់កូនឥឡូវហ្នឹងខ្ញុំពង្រីកស្រះបាន១៣ស្រះ ហើយស្រះទំហំ៦ម៉ែត្រគុណនឹង១៥ម៉ែត្រ ដោយក្នុង១ ស្រះខ្ញុំដាក់បង្កង២ពាន់កូន»។

លោកបន្ថែមថា ការចិញ្ចឹមបង្កងអូស្ត្រាលីមានរយៈពេលតែ៤ខែប៉ុណ្ណោះអាចលក់បានហើយបង្កងសាច់ក្នុង១គីឡូតម្លៃ១០ម៉ឺនរៀល រីឯកូនបង្កង១ក្បាលតម្លៃ១ម៉ឺនរៀល៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!