នៅល្ងាចថ្ងៃចន្ទ ៧កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២
ដោយបានឮសូរដំណឹងក្លឹបប្រដាល់របស់លោក អេ ភូថង អតីតអធិរាជកែងឆេះជង្គង់ទិព្វ លោកកំពង់តែជួបបញ្ហាខ្វះខាត ជាស្បៀងអាហារ សំភារះហ្វឹកហ្វឺន។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលនិងក្រុមការងារ បាននាំនូវសំភារ:និងថវិការមួយចំនួនឧបត្ថម្ភដល់ក្លឹបកីឡាប្រដាល់គុណខ្មែរ អេភូថង ស្ថិតនៅភូមិ ព្រៃរងៀង សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។
ជាចុងក្រោយលោក អេ ភូថង ក៏បានអំពាវដល់បងប្អូនសប្បុរសជននានាសុំមេត្តាចូលរួមឧបត្ថម ដល់ក្លឹបប្រដាល់របស់លោក ទាំងស្បៀងអាហារ សំភារះហ្វឹកហាត់ និងថវិការដែលកំពង់ជួបការខ្វះខាត ពីព្រោះឥលូវលោកមានកូនសិស្សមកហាត់មានរហូតដល់ជាង៤០នាក់ ដើម្បីត្រៀមទៅប្រកួតដណ្តើមមេដាយ ជូនជាតិនៅseagame ក្នុងរបស់យើងនាពេលខាងមុខនេះ។