ពោធិ៍សាត់៖ តាមកម្មវិធីដែលបានគ្រោងទុក បើពុំមានការប្រែប្រួលទេនោះ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ គណៈប្រតិភូខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នឹងអញ្ជើញធ្វើទស្សនកិច្ចសិក្សា រយៈពេល២ថ្ងៃ នៅខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។
ក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ គណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសម រវាងថ្នាក់ដឹកនាំខេត្តទាំង២ នៅសាលប្រជុំសាលាខេត្តត្រាត។
ជាមួយគ្នា គណេៈប្រតិភូនឹងបន្តទៅទីតាំងសំខាន់ៗមួយចំនួន ក្នុងខេត្តត្រាត រួមមាន៖
១-ចូលគោរព ទីសក្ការៈស្តេចរាជកាលទី៥ និងទស្សនាសារមន្ទីរខេត្តត្រាត
២-ទស្សនកិច្ចសិក្សា មណ្ឌលអប់រំកែប្រែ (ពន្ធនាគារ) ខៅរៈកាំ ដែលបានអប់រំកែប្រែអ្នកទោសឱ្យមានវិជ្ជាជីវៈ មានការងារ និងមានគំរូ ឬគម្រោងសេដ្ឋកិច្ចគ្រប់គ្រាន់ទៅថ្ងៃអនាគត
៣-ទស្សនកិច្ចសិក្សា ភូមិធម្មជាតិត្បាញក្រណាត់ និងទេសចរណ៍របស់សហគមន៍ និងការនាំសំរាមយកមកកែច្នៃសម្រាប់វិស័យទេសចរណ៍ នៅស្រុកឡែមង៉ប
៤-ជិះសាឡាង ដើម្បីទស្សនកិច្ចវិស័យទេសចរណ៍ នៅប្រជុំកោះដែលមានឈ្មោះល្បី និងទស្សនកិច្ចសិក្សា អំពីការចិញ្ចឹមត្រីតុកកែម្យ៉ាង ដែលកម្រ និងជិតផុតពូជ
៥-ជិះទូកទស្សនាកម្សាន្ត ទេសភាពសមុទ្រខេត្តត្រាត នាពេលល្ងាច ជាមួយនឹងការអធិប្បាយ អំពីការធ្វើដំណើរជុំវិញកោះឆាង
៦-ទស្សនាចំការផ្លែឈើ ក្នុងស្រុកខៅ
៧-ពិសាបុហ្វេផ្លែឈើ និងសិក្សាអំពីកសិទេសចរណ៍
៨-ទស្សនាទំនិញចម្រុះ នៅផ្សារទំនើប Lottus, Makro ឬសហករថៃ
៩-ទស្សនាសារមនី្ទរជំរុំជនភាសខ្លួន ក្នុងសម័យសង្គ្រាម
១០-ទស្សនកិច្ចសិក្សា នៅកំពង់ផែពហុបំណងខ្លងយ៉ៃ
១១-ទស្សនកិច្ចសហគមន៍ទំនិញ ដែលធ្វើពីគ្រឿងសមុទ្រក្រៀម
១២-ធ្វើដំណើរត្រឡប់ទៅច្រកព្រំដែន ភូមិថាសេន-ភូមិថ្មដា វិញ៕