ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ2024
ទាន់ហេតុការណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់...=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!=>ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤=>លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា=>ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន =>កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល=>កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​=>សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...
0

កសិករមួយរូបរស់នៅខេត្តសៀមរាបបង្ហាញបទពិសោធន៍ក្នុងការដាំដំណាំម្រះទទួលបានជោគជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សៀមរាប ៖ កសិករមួយរូបរស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បង្ហាញថា ម្រះជាដំណាំមួយប្រភេទ ដែលត្រូវការថែទាំជាប់ជាប្រចាំ ជាពិសេសការប្រើប្រាស់ជីបំប៉ន ដើម្បីឆាប់ធំធាត់លឿន និងអាចប្រមូលបានទិន្នផលខ្ពស់។
លោក វ៉ុន វិន អ្នកដាំដំណាំមួយរូប និងជាអ្នកស្វែងរកទីផ្សារបន្លែជូនកសិករនៅក្នុងសហគមន៍ផងនោះ រស់នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម បានឱ្យដឹងថា លោកចាប់យកជំនាញដាំដុះដំណាំកសិកម្ម រយៈពេលជាង១០ឆ្នាំមកហើយ ដោយទទួលបានចំណេះដឹងទាំងនោះពីឪពុកម្តាយផង និងការបណ្តុះ បណ្តាលជំនាញពីស្ថាប័នពាក់ព័ន្ធផង។

លោកបន្តថា បច្ចុប្បន្នលោកបញ្ចប់ការប្រមូលផលត្រសក់ស្រូវ និងកំពុងដាំដុះដំណាំម្រះវិញម្ដង ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ហើយដំណាំម្រះ ដែលជិតប្រមូលផលនេះ មិនព្រួយបារម្ភរឿងទីផ្សារលក់ចេញឡើយ ព្រោះលោកបានទំនាក់ទំនងរកឈ្មួញប្រមូលទិញរួចរាល់ហើយ។
លោកបន្តថា ម្រះមានអាយុ កាល៤០ថ្ងៃ ក្រោយពេលដាំរួច អាចប្រមូលផលលក់បាន បើសិនជាកសិករយកចិត្តទុកដាក់ ក្នុងការរៀបចំដី ការបណ្តុះកូនដាំ និងថែទាំ ដោយប្រើប្រាស់ ជីបំប៉នឱ្យបានគ្រប់ គ្រាន់ទៅតាមអាយុកាល។

” រៀបចំដីមុន បើយកល្អយើងភ្ជួរបួនដង រយ:ពេលបីថ្ងៃម្ដងឬ២ថ្ងៃម្ដង យើងភ្ជួររួចហើយយើងលើកជារងដាក់ជី ធ្វើរងឱ្យស្មើហើយគ្របកៅស៊ូ ហើយយើងដាក់ទ្រីប ដំណាក់កាលទីពីរយើងបណ្តុះកូន ហើយរកដីដែលល្អមានជីជាតិយកមកលាយជាមួយផេះអង្កាម ដីដំបូកបន្តិចៗ ឬលាមកគោស្ងួតក៏បាន។

សូមជម្រាបផងដែរថា ម្រះជាប្រភេទដំណាំបន្លែម្យ៉ាង មានរសជាតិល្វីងតិចៗ ដែលប្រជាជនគ្រប់គ្នា តែងតែបរិភោគអាហារ ទៅតាមចំណង់ចំណូលចិត្ត។ ដំណាំម្រះ ត្រូវបានកសិករ និយមចូលចិត្តដាំគ្រប់រដូវកាល វាមានភាពងាយស្រួលក្នុងការដាំដុះ និងការលក់នៅលើទីផ្សារ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!