ភ្នំពេញ៖ ក្នុងឱកាសឆ្នាំថ្មី ២០២២នេះ លោកជំទាវ ឱ វណ្ណ ឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា ប្រជា ពលរដ្ឋអាចទៅចាក់នៅមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋដែលអាជ្ញាធរទាំង២៥រាជ ធានី-ខេត្តបានរៀបចំជូន។ លោកជំទាវ ក៏បានជំរុញនិងអំពាវនាវដល់អ្នកមិនទាន់ចាក់ ឬ អ្នកដែលបានចាក់ហើយ តែមិនទាន់គ្រប់ចំនួនដូស អ្នកមានជំងឺប្រចាំកាយ ស្រី្តកំពុងបំបៅដោះកូន ស្រី្តមាន ផ្ទៃពោះ សូមអញ្ជើញមកទទួលវ៉ាក់សាំងការពារកូវីដ១៩ ឱ្យបានគ្រប់គ្នា ព្រោះក្រុមនេះ ជាក្រុមដែលរឹតតែមានតម្រូវការទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ ជាពិសេសការចាក់នូវដូសជំរុញ ឬដូស ទី៣។ លោកជំទាវ បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ចំនួនដូស នឹងជួយពង្រឹងនូវកងការពាររាងកាយ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងបរិបទក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគបំប្លែងថ្មីអូមីក្រុង៕
0
លោកជំទាវឱ វណ្ណ ឌីន អំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វាក់សាំងកូវីដ-១៩សូមមកទទួលឱ្យបានគ្រប់ៗគ្នា
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: សុខភាព