ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កម្លាំងនគរបាលស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់និងរត់គេចខ្លួន០១នាក់ ករណី លួចប្រេងតាមរថយន្តកុងតឺន័រនៅឃុំសំរោងធំ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្រាល៖យ៉ាងហោចណាស់ជនសង្ស័យ២នាក់និងម្នាក់ទៀតរត់គេចខ្លួនករណី លួចប្រេងតាមរថយន្តកុងតឺន័រត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២២វេលាម៉ោង ០៣និង៣០នាទី ។នៅត្រង់ចំណុចភូមព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្កាល។

ជនសង្ស័យចំនួន០៣នាក់

១.ឈ្មោះ ឳម ទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្កាល (ឃាត់ខ្លួន)។

២.ឈ្មោះ ឈាន ឧត្ដម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។

៣.ឈ្មោះឈុន ចំរើន ហៅជ្រូក ភេទប្រុសអាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(រត់គេចខ្លួន)។

វត្ថុតាងចាប់យករួមមានៈ

១.ម៉ូតូមួយគ្រឿងម៉ាក់HONDA DREM C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ (បិតតែមឆ្នាំ២០១៥)ពាក់ស្លាកលេខកណ្ដាល1N.2525។និងសំភារៈធ្វើសកម្មភាពមួយចំនួននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖នៅមុនពេលឈនទៅដល់ឃាត់ខ្លួន កំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ធ្វើការចុះល្បាតតាមភូមិសាស្ត្រស្រុកកៀនស្វាយដោយសហការជាមួយកំលាំងប៉ុស្តិ៍ឃុំសំរោងធំពេលល្បាតមកដល់ចំណុចភូមិព្រែកត្រែងក៏ឃើញមុខសញ្ញាចំនួនបីនាក់ខាងលើដោយមានការសង្ស័យកំលាំងសមត្ថកិច្ចយើងធ្វើការសួរនាំ ភ្លាមនោះជនសង្ស័យឈ្មោះឈុន ចំរើនហៅជ្រូកភេទប្រុសបានរត់គេចខ្លួនបាត់។បន្ទាប់មកកំលាំងសមត្ថកិច្ចបាននាំឈ្មោះឈាន ឧត្ដម ភេទប្រុសនិងឈ្មោះឳម​ទូច ភេទប្រុស យកមកប៉ុស្តិ៍សំរោងធំដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសរភាពថា ពួកខ្លួនរួមជាមួយបក្សពួកបានធ្វើសកម្មភាពលួចបូមប្រេងពីរថយន្ដកុងទរ័នឺ ដែលចតដេកតាមចឹញ្ចើមផ្លូវជាតិលេខ១ជាច្រើនលើកក្នុងមួយលើកៗលួចបូមប្រេងពីរថយន្ដកុងទ័រនឺបានចំនួនបីកានក្រោយពីលួចបានហើយពួកខ្លួនបានយកប្រេងនោះមកលក់អោយឈ្មោះឡាយគីម ហេង អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិជ័យឧត្ដម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលចំនួនមួយលើក ក្រៅពីនោះពួកខ្លួនយកទៅលក់អោយឈ្មោះតាក់ អុី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិក្បាលជ្រោយឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្ដាលដោយក្នុងប្រេងមួយកានលក់បានប្រាក់ចំនួន៨០០០០៛(ប្រាំបីមុឺនរៀល)។

ក្រោយពីសួរនាំជនសង្ស័យ រួមទាំងវត្ថុតាំងបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!