ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបលោកស្រី រ៉ាដូ ឌ្យូនីតា នាយកប្រតិបត្តិក្រុមហ៊ុន Tiger Pover Co,Ltd ដែលនាំចូលផ្តាច់មុខ និងចែកចាយប្រេងអូលីវម៉ាក1629 និងស្រាបៀរ អាល្លឺម៉ង់ ម៉ាកវ៉ាស្តានឺ (Warsteiner) ចូលជួបសំដែងការគួរសម និងជូនពរ ឯកឧត្តម រដ្ឋមន្រ្តី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ។
នៅក្នុងឱកាសនោះ លោកស្រី រ៉ាដូ ឌ្យូនីតា បានជម្រាបជូនថា ក្នុងរយ:ពេលកន្លងមកនេះ ក្រុមហ៊ុន Tiger Pover បាននាំចូល ផលិតផលពីប្រទេស បំប៉នសុខភាព ពីប្រទេសអាឡឺម៉ង់ មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រ យ៉ាងច្រើនពីអ្នកប្រើប្រាស់ ។ ដូច្នេះ ក្នុងពេលនេះ ក្រុមហ៊ុន លោកស្រី បាននាំយកនូវផលិតផលមួយចំនួន មកជូន ឯកឧត្តម រដ្ឋមន្រ្តី សាកបានដឹងពីគុណភាព និងជួយគាំទ្រផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ លោកស្រី រ៉ាដូ ឌ្យូនីតា នាយកប្រតិបត្តិក្រុមហ៊ុន Tiger Pover ដែល បាននាំ យកនូវ ប្រេងអូលីវម៉ាក 1629 និងស្រាបៀរ អាល្លឺម៉ង់ ម៉ាកវ៉ាស្តានឺ មកផ្ដល់ ជូនជាកាដូឆ្នាំថ្មី ឆ្នាំសកល នាឱកាសនេះ និងសូមឱ្យក្រុមហ៊ុន ទទួលបាន ការគាំទ្រពីអតិថិជន កាន់តែច្រើន ព្រមទាំងជោគជ័យក្នុង អាជីវកម្ម៕