ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សម្តេចតេជោណែនាំឱ្យអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យដាច់ខាត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យដាច់ខាត ដើម្បីទប់កុំឱ្យជំងឺដ៏កាចសាហាវ នេះឆ្លងចូលក្នុងសហគមន៍ ។ ក្នុងពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ នាទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ ដោយមិនអនុញ្ញាតឱ្យអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង សម្រាកព្យាបាលនៅតាមផ្ទះឡើយ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍។ សម្តេចតេជោ ហ៊ុន សែន បន្តថា ចំពោះអ្នកឆ្លងកូវីដបំប្លែងថ្មី អូមីក្រុង ត្រូវតែព្យាបាលនៅតាមមន្ទីរពេទ្យ ទោះជាអ្នកណាឬនៅទីណាក៏ដោយ ខណៈដែលយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ន និងបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាពិសេស ប្រភេទបំប្លែងថ្មីអូមីក្រុងនេះ ។

សម្តេចតេជោ ក៏បានព្រមានពីការបិទក្រុង ឬប្រទេសឡើងវិញ ក្នុងករណីជំងឺកូវីដបំប្លែងខ្លួនថ្មី អីមីក្រុងឆ្លងចូលសហគមន៍។ ការព្រមាននេះធ្វើឡើងខណៈពេលក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញកូវីដបំប្លែងខ្លួនថ្មីប្រភេទអូមីងក្រុង ចំនួន៩ករណី ទៀតកាលពីថ្ងៃទី៤មករា ជាករណីនាំចូល ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ១៩ អូមីក្រុង ចំនួន៩៤ករណីហើយ ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។

សម្តេចបញ្ជាក់ថា «ការបន្ត ប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងនោះមានមេរោគបំប្លែងថ្មី ដែលខ្ញុំសូមដាក់បញ្ជាដាច់ណាត់ ហើយមិនចាំបាច់សុំយោបល់ខ្ញុំទេ ព្រោះប៉ុន្មានករណីហើយដែលបានស្នើសុំយោបល់មកខ្ញុំថា ឥឡូវសាមីខ្លួនប្រកែកអត់ព្រម ខ្ញុំថាអត់បានទេ ។ ឥឡូវខ្ញុំសូមចេញបទបញ្ជាជាសាធារណៈ ឱ្យឮទាំងអស់គ្នានៅទូទាំងប្រទេស ហើយកុំចាំបាច់សួរយោបល់ខ្ញុំ បើត្រូវយកត្រាក់ទ័រទៅអូសក៏យកដែរ កុំឱ្យពិបាក។

តិចៗលើកទូរស័ព្ទសុំយោបល់កូនអ្នកនេះ កូនអ្នកនោះ ឥឡូវសុំព្យាបាលនៅផ្ទះ ប្រពន្ធអ្នកនេះសុំព្យាបាលនៅផ្ទះ ឥឡូវដាក់បទបញ្ជាអ៊ីចឹងហ្មងជាចំហ ដើម្បីធានាថាឱ្យមេរោគបំប្លែងថ្មីអូមីក្រុងហើយគឺត្រូវចូលពេទ្យ ព្យាបាលហើយចាំមកផ្ទះ អត់ថាអ្នកនោះឋានៈអី មានឬក្រ មកពីប្រទេសណា »៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!