ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កម្លាំងប៉ុស្តិ៍គគីរធំសហការណ៍ជាកម្លាំងប្រឆាំងផ្នែក គ្រឿងញៀនស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់រណីគ្រឿងញៀននិងមានដីការចាប់ខ្លួន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖បើតាមលោកព្រុំ សំណាង អធិការស្រុកកៀនស្វាយបានអោយដឹងថា សមត្ថកិច្ចឃាត់ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀនកើតហេតុនៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ
២០២២វេលាម៉ោង១១ និង៣០នាទី។
ចំណុចនៅក្នុងភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្កណ្ដាល។

តាមសេចក្តីរាយការណ៍របស់លោក សួន សម្បត្តិ៍ មេប៉ុស្តិ៍គគីរធំបញ្ជាក់បានអោយដឹងថា ជនសង្ស័យមានចំនួន ០២នាក់ត្រូវ(ឃាត់ខ្លួន)

១.ឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារ០៣ដង) មានសារធាតុញៀន។

២.ឈ្មោះ ហៀង សីហា (ហៅអ៊ូត) ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានដីកាចាប់ខ្លួន០២)

១/ចេញដោយលោកស្រីពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លេខ ៣៤៦ ដកបចខ ចុះថ្ងៃ២២/០៦/២០២១

២/ ចេញដោយលោក ជួន វណ្ណះ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល លេខ៥៨១/២១ចុះថ្ងៃទី២១/09/២០២១ (មានសារធាតុ)។

វត្ថុតាងចាប់យករួមមាន:
១/ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(តូច០២ មធ្យម០៣)ទំងន់៤.៤៩ក្រាម

២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួនលោកសួន សម្បត្តិ៍បន្តថា!
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១០:៣០នាទីកំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការណ៍ជាមួយ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំ លុះដល់ម៉ោង ១១:៣០នាទី មានប្រជា ពលរដ្ធ ល្អបានផ្តល់ពត័មានប្រាប់ប៉ុស្តិ៍គគីរធំថា នៅចំណុចផ្ទះឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ ៣៦ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងជួញដូរថ្នាំញៀន ក្រោយទទួលបានព័ត៌មានភ្លាម កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំ បានចុះទៅដល់ចំនុចកើតហេតុបានឃាត់ខ្លួនជនសង្សយ័០២នាក់។
ធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(តូច០២ មធ្យម ០៣) នឹងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត ក្រោយឆែកឆេររួចកំលាំងសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំ នៅចំពោះមុខសម្ថកិច្ចជនសង្សយ័ឈ្មោះ ឃុន ហុីម បានសារភាពថា ថ្នាំញៀនចំនួន០៥កញ្ចប់(តូច០២មធ្យម០៣)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុស ម្នាក់ មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ នៅស្ទឹងមានជ័យ ក្រុងភ្នំពេញ ចំនួន០១កញ្ចប់ធំ តំលៃ៣០០០០០រៀល(សាមសិបមុឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗ ដើម្បីលក់បន្ត។

ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!