ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កសិដ្ឋានតុកកែញញឹម បានក្លាយជាតំបន់មួយកំពុងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តមិនចេះដាច់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ផ្ទះកសិដ្ឋានតុកកែញញឹម ដែលជាអេកូរីសត បានក្លាយជាតំបន់មួយកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្តមិនចេះដាច់ ខណៈដែលតំបន់នេះបានផ្គាប់ចិត្តភ្ញៀវ ឲ្យចូលចិត្តស្នាក់នៅក្នុងបរិស្ថានធម្មជាតិ ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផ្ទះកសិដ្ឋានតុកកែញញឹមនេះ ជាទីកន្លែងបង្កើត បរិយាកាសសកម្មភាព អាចជិះកង់លើបរិវេណដីធំទូលាយ ហើយភ្ញៀវក៏អាចស្វែងយល់ពីការដាំដុះបន្លែ ក៏ដូចជាទិញកសិផលទាំងនោះ ថែមទៀតផង។

បន្ថែមពីនេះទៀត ភ្ញៀវអាចទៅទស្សនាការចិញ្ចឹមសត្វរបស់អ្នកភូមិគំរូ ។ ផ្ទះរីសតខ្មែរទាំងនោះកសាងឡើងខ្ពស់ផុតពីដី ដែលជួយឲ្យមាន ចរន្ដខ្យល់ចេញចូលល្អ ខណៈភោជនីយដ្ឋានគ្មានជញ្ជាំង ជាទីដែលភ្ញៀវទទួលទានអាហារចម្អិនពីកសិផលស្រស់ៗ ផ្ដល់នូវបរិយាកាស ផាសុកភាពបែបធម្មជាតិ។ លោកបានបន្តថា ផ្ទះរីសតខ្មែរមួយនេះ ជាផ្នែកមួយនៃគម្រោងជាច្រើនរបស់អង្គការតុកកែញញឹមកម្ពុជា (SGC) បានផ្ដល់សេវាកម្មបដិសណ្ឋារកិច្ច ដែលភ្ញៀវអាចស្នាក់នៅក្នុងផ្ទះឈើ ទស្សនាសួនបន្លែតាមរដូវកាល ទទួលទានម្ហូបអាហារចម្អិនពីផលិតផល របស់រីសតផ្ទាល់ ក៏ដូចជាជិះកង់គយគន់ទេសភាពស្រុកស្រែ ស្ទូចត្រី និងទស្សនារោងជាងឈើថែមទៀត។
លោកបានបញ្ជាក់ថា៖« ខេត្តនេះមានមោទនភាពសារៈសំខាន់ណាស់ ដែលអង្គការតុកកែញញឹមដែលបានអភិវឌ្ឍន៍ ផ្ទះស្នាក់មួយបានល្អ ហើយមានការទាក់ទាញភ្ញៀវអន្តរជាតិ និងជាតិ ថែមទាំង គាត់បានអភិវឌ្ឍន៍ នូវផលិតផលដំណាំកសិកម្ម មិនប្រើប្រាស់ជាតិគីមី ។

ដូច្នេះហើយផ្ទះកសិដ្ឋានតុកកែញញឹម រហូតដល់ភ្ញៀវមកស្នាក់នៅទីនោះ ។ ហើយចំពោះការស្នាក់នៅ គាត់បានស្នើសុំ ធ្វើអាជីវកម្ម ពីរដ្ឋបាលខេត្តបានត្រឹមត្រូវ គាត់បានអនុវត្តតាមស្តង់ដានានា ដែលមន្ទីរបានណែនាំ ។ ដូច្នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកស្នាក់នៅ ទីតាំងអង្គការតុកកែញញឹម បានច្រើនក្នុងសម័យកូវីដ មុនកូវីដ ក្រោយកូវីដក៏ដោយ »។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ផ្ទះកសិដ្ឋានតុកកែញញឹមស្ថិតនៅលើផ្ទៃដីធំទូលាយជាង១៣០ហិកតា ជាទីដែលភ្ញៀវអាចរក្សានូវគម្លាត សុវត្ថិភាព ដោយសារតែផ្ទះឈើនីមួយៗស្ថិតនៅឆ្ងាយពីគ្នា និងហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំ និងបន្លែបង្ការជាច្រើនប្រភេទ។

សូមបញ្ជាក់ថា ផ្ទះកសិដ្ឋានតុកកែញញឹម (Farmhouse Smiling Gecko) អេកូរីសត ស្ថិតនៅភូមិឋានជនបទ ស្រុកសាមគ្គីមានជ័យ នៃខេត្ដកំពង់ឆ្នាំង បាននិងកំពុងអនុវត្ដនូវប្រតិបត្ដិការលើកស្ទួយបរិស្ថាននៅមូលដ្ឋានជនបទ ហើយបើមានបំណងធ្វើដំណើរទៅកម្សាន្តនៅទីនោះ ត្រូវចំណាយពេលប្រមាណជិត ២ ម៉ោង ពីរាជធានីភ្នំពេញ ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!