ភ្នំពេញ៖ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
ក្រសួងសុខាភិបាលរបស់ប្រទេសឡាវបានប្រកាសនៅថ្ងៃទី៩ ខែមករាថា ប្រទេសនេះបានកត់ត្រាអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩២៤នាក់ និងអ្នកស្លាប់ ៧នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមក។
បន្ទាប់ពីរយៈពេលពីរបីថ្ងៃនៃការវិលត្រលប់ទៅរកចំនួននៃការឆ្លងកើនឡើងដល់ចំនួន ៤ខ្ទង់មក ចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសឡាវបានថយចុះមកនៅត្រឹម ៣ខ្ទង់វិញ និងបានថយចុះចំនួន ១៤២នាក់បើធៀបទៅនឹងថ្ងៃទី៨ ខែមករា។ ទីក្រុងវៀងចន្ទន៍នៅតែបន្តជាចំណុចក្តៅនៃការឆ្លងជាមួយនឹងករណីឆ្លងថ្មីចំនួន ៣៥៤នាក់។
មកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវបានកើនឡើងដល់ ១១៨ ៨៨០នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៤៨៧នាក់៕