ភ្នំពេញ៖ថ្ងៃ ចន្ទ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
កាលពីថ្ងៃទី៩ ខែមករា ប្រទេសហ្វីលីពីនបានបន្តកត់ត្រានូវចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ខ្ពស់ ជាមួយនឹងការឆ្លងចំនួន ២៨ ៧០៧នាក់ បន្ទាប់ពីកំណត់ត្រានៃការឆ្លងថ្មីចំនួន ២៦ ៤៥៨នាក់កាលពីមួយថ្ងៃមុន។
ចាប់តាំងពីការចាប់ផ្តើមនៃការឆ្លងរាលដាលជំងឺរាតត្បាតនេះមក ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ពីករណីឆ្លងសរុបចំនួន ២ ៩៦៥ ៤៤៧នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៥២ ១៥០នាក់៕