ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើរជើងលេខ៥១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ដូសទី៣(ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត និងស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ ថា តាមផែនការការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កងពលតូចថ្មើរជើងលេខ៥១ ទទួលចាក់ ជូនប្រជាពលរដ្ឋចំនួន២ទីតាំងគឺនៅ ក្នុងស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដោយមានការចូលរួមចាក់ដោយស្ម័គចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុក ក្រុង ប្រជាពលរដ្ឋបាន មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះ ដោយក្រុមរថយន្តចល័ត កងពលតូចថ្មើរ ជើងលេខ៥១ យោធភូមិភាគទី៥ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣(ដូសជំរុញ)រួច ត្រូវអនុវត្តន៍តាមការណែនាំរបស់ គ្រូពេទ្យ និងបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនូវជំងឺ កូវីដ១៩ ដ៏កាចសាហាវនេះ។
ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី៣នេះ ប្រជាពលរដ្ឋបានសម្តែង សេចក្តី ត្រេកអររីករាយ និងរំភើបឥតឧបមាដល់ប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរ ក្រៃ លែងដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាពិសេស សូមគោរពអរគុណ ជូនចំពោះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋព្រមទាំង អរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕