ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្ដម ថោង ខុន៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី០៧-០៩ ខែមករា នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរជិត៤៦ម៉ឺននាក់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ថ្ងៃ​ចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២

ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរសរុបចំនួន៤៥៦,៣៣៤នាក់ មានការកើនឡើងប្រមាណ ១៨៥.២៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវ ទេសចរសរុបចំនួន៤៥៦,៣៣៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៤៤៣,៣៧៨នាក់ និងភ្ញៀវ បរទេសផ្ទៃក្នុង១២,៩៥៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ រាជធានីភ្នំពេញ ៨៥,៤៥៨នាក់, ខេត្ត ព្រះសីហនុ ៧០,៦៤៨នាក់, ខេត្តសៀមរាប ៥០,៤៥៥នាក់, ខេត្តពោធិ៍សាត់ ៤៤,២៩១នាក់, ខេត្តបាត់ដំបង ៣៥,៩៥២នាក់, ខេត្តកំពត ៣២,០៤២នាក់។
យោងតាមតួលេខនេះ មានការកើនឡើងប្រមាណ១៨៥.២៨ភាគរយ ធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំ២០២១ ដោយក្នុងនោះគ្រាន់តែថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧ មករា មាន ភ្ញៀវសរុបប្រមាណជិត១៦ម៉ឺននាក់ បានដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំង ប្រទេស។

ចរន្តភ្ញៀវកុះករនាចុងសប្តាហ៍នេះ ជាការបង្កើនក្តីសង្ឃឹមសម្រាប់វិស័យឯកជន និង ពលរដ្ឋដែលប្រកបមុខរបរក្នុងវិស័យទេសចរណ៍ បន្ទាប់ពីពេលឆ្លងឆ្នាំសកលកន្លងមក ដែល មានភ្ញៀវសរុបជាង២លាននាក់ ហើយក៏រំពឹងថានាឱកាសចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២២ ខាងមុខ ពិតជាមានភ្ញៀវទេសចរដើរកម្សាន្តជាច្រើនបន្ថែមទៀតផងដែរ។

ជាមួយចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាន ណែនាំបន្ថែមឱ្យមន្ទីរទេសចរណ៍ សហការជាមួយមន្ទីរសុខាភិបាល និងគោលដៅទេសចរណ៍ ទូទាំងប្រទេសបន្តខិតខំជំរុញអនុវត្តន៍នូវវិធានការ៣កុំ និង៣ការពារ និងវិធានសុវត្ថិភាពទេស ចរណ៍ និងការអនុវត្តន៍SOP ក្នុងការទប់ស្កាត់កូវីដ-១៩ ឱ្យបានជាប់ជាប្រចាំ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!