ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឯកឧត្តម អ៊ុក ដាមរី ផ្ដល់អនុសាសន៍ណែនាំដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំពាមរាំង ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះចំនួន៧សំខាន់ៗ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម អ៊ុក ដាមរី អនុប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពាមរាំង បានផ្ដល់អនុសាសន៍ណែនាំដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះចំនួន៧សំខាន់ៗ ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អទាន់ពេលវេលានិងតម្លាភាព ។


ឯកឧត្តម អ៊ុក ដាមរី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរសន្និបាតគណៈកម្មាធិការគណបក្សឃុំពាមរាំង ជាមួយ ឯកឧត្តម អ៊ុង តុលា សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការគណក្សខេត្តកណ្ដាល និងលោក ចាប ច័ន្ទវិទ្យា ប្រធានគណៈកម្មាធិការ គណបក្សស្រុក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។


ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំពាមរាំង និងតំណាងក្រុមការងារគណបក្សខេត្ត-ស្រុក សមាជិកក្នុងជួរគណៈកម្មាធិការ គណបក្សឃុំ សាខាបក្សភូមិ និងបេក្ខជនត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ សរុបប្រមាណ ២០០នាក់ ក៏បានចូលរួមក្នុងសន្និបាតផងដែរ ។


ឯកឧត្តម អ៊ុក ដាមរី បានមានប្រសាសន៍ណែនាំដល់អង្គសន្និបាត ពិសេសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះ ៧ចំណុច ដែលរួមមាន ១.បន្ដការងារផ្សព្វផ្សាយផែនការអនុវត្ត និងគោលនយោបាយគណបក្ស ២.រក្សាជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងនានា ៣.មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវតាមឋានានុក្រម ៤.ចុះជាប់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងខិតខំ បម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៥.មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ៦.ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងតម្លាភាព ៧. បន្ដចូលរួមអនុវត្តនូវវិធានការសុខាភិបាល ៣ កុំ ៣ការពារ ទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ និងវីរុសបំប្លែងថ្មីអូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍ ។


ក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានគណៈអចិន្រ្តៃយ៍ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក និងឯកឧត្តម ពិត ចំណាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំពាមរាំង ដែលជានិច្ចកាលតែងតែបានឧបត្ថម្ភគាំទ្រ ជួយជ្រោមជ្រែង និងអភិវឌ្ឍន៍មូលដ្ឋានឃុំ ក៏ដូចជាស្រុកលើកដែកទាំងមូល។


ជាមួយគ្នានេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គសន្និបាត ដែលបានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាខ្ពស់ របស់សមាជិក សមាជិកាដែលចូលរួមយ៉ាងផុសផុល និងបានបំពេញការងារយ៉ាងសកម្មតាមរបៀបវារៈដែលបានកំណត់ ដោយបានយកចិត្ត ទុកដាក់ ពិនិត្យ និងតាមដានក្តាប់លើរាល់ខ្លឹមសារសំខាន់ៗ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងទៅនឹងការដឹកនាំរបស់គណៈកម្មាធិការ គណបក្សឃុំ និងការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ពិសេសការងារពង្រឹងនិងពង្រីកកម្លាំងគណបក្ស រួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្ស។


ស្ថិតក្នុងបរិយាកាសនេះដែរ ឯកឧត្តម អ៊ុង តុលា សមាជិកគណៈអចន្ដ្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ក៏បានសង្កត់ធ្ងន់ និងបង្ហាញពី ការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំអភិវឌ្ឍក្នុងមូលដ្ឋានឃុំដែលបានអនុវត្តក្នុងអាណត្តិទី៤ កន្លងទៅ។ ឯកឧត្តមក៏បានរំលឹក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧ មករា១៩៧៩-៧ មករា២០២២ ក្រោមទិដ្ឋភាពនៃការអភិវឌ្ឍន៍ សន្ដិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។


លើសពីនេះទៅទៀត ឯកឧត្តម ក៏បានបង្ហាញពីមោទកភាពខ្លាំង និងអបអរសាទរចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ប្រធានគណបក្ស ដែលបានដឹកនាំប្រទេសនិងគណបក្ស ទទួលបានជោគជ័យធំធេងលើការងារសហប្រតិបត្តិការជាតិនិងអន្ដរជាតិ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!