ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

កសិដ្ឋានរបស់ក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីនបានដើរតួនាទីសំខាន់ឱ្យនិស្សិតអនុវត្តជាក់ស្តែងតាមបច្ចេកទេសជប៉ុនទំនើប

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា កសិដ្ឋានរបស់ក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីន ក្នុងក្រុងបាត់ដំបង បានដើរតួនាទីពីរសំខាន់ ដែលបានអនុញ្ញាតឱ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា បានមកហាត់ការ ដើម្បីអនុវត្តជាក់ស្តែង តាមបច្ចេកទេសជប៉ុនទំនើប ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋាននេះកំពុង ដើរតួនាទីពីរសំខាន់គឺ

ទី១៖ ធ្វើការអនុញ្ញាតឱ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា បានមកធ្វើការ ហាត់ការ ដើម្បីអនុវត្តជាក់ស្តែងតាមបច្ចេកទេសជប៉ុនទំនើប ដែលជាធាតុចូលបន្ថែមទាំងទ្រឹស្តី និងការប្រតិបត្តិផ្ទាល់ ជួយបំពេញបន្ថែមចំណេះ ជំនាញដើម្បីបង្កើនសមត្ថភាពរបស់និស្សិត ប្រែក្លាយពួកគេទៅជាដៃគូផលិតសំរាប់ក្រុមហ៊ុនវិញក្រោយការបញ្ចប់ការសិក្សា និងអាចក្លាយជា ធនធានមនុស្សគ្រប់គ្រងការងារផលិតកសិផលជាលក្ខណៈ(Franchize) ។

ទី២៖ កសិដ្ឋានកំពុងអនុវត្តជាមួយកសិករក្នុងរូបភាព ដោយពុំតម្រូវឱ្យកសិករចំណាយអ្វីទាំងអស់ក្នុងរយៈពេល១ឆ្នាំ កំទ្បុងពេលផលិតបាន ក្រុមហ៊ុនប្រមូលទិញមកវិញដោយមានកិច្ចសន្យា ហើយរាល់ការចំណាយ និងបច្ចេកទេស ផែនការដាំដុះជាដើមជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់ ។ កសិដ្ឋានមានបុគ្គលិកជំនាញ៣នាក់ និស្សិតហាត់ការ ៥នាក់ និងកម្មករ ៤នាក់ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនដល់និសិត្សហាត់ការនៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ឱ្យខិតខំ សិក្សាយកនូវបទពិសោធន៍ក្នុងពេលហាត់ការនេះ ដោយស្វែងយល់បន្ថែមទៅលើសេដ្ឋកិច្ច ជាពិសេសការគិតគូបប្រាក់ចំណូលក្នុងការដាំដុះ កសិផលកសិកម្ម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះជូនទៅកសិករ និងឈានឆ្ពោះទៅជាអ្នកដឹកនាំក្នុងវិស័យកសិកម្ម។

សូមបញ្ជាក់ថា កសិដ្ឋាននេះមានផ្ទៃដីជាង ១,៥០ហិកតា ដែលបច្ចុប្បន្នកំពុងប្រមូលផលត្រសក់ផ្អែម (Melon) និងប៉េងប៉ោះពណ៌លឿង ក្រហម និងផ្កាឈូក ដែលដាំក្នុងផ្ទះសំណាញ់ ១០ផ្ទះ ដោយប្រើបច្ចេកទេសរបស់ជប៉ុន ជាពិសេសអនុវត្តការដាំដុះបណ្តាក់ដែលអាចប្រមូលផលជាប្រចាំ រៀងរាល់សប្តាហ៍ ។ ម្យ៉ាងវិញទៀត ផលិតផលទាំងអស់នេះត្រូវបានក្រុមហ៊ុនលក់ដោយផ្ទាល់ ដល់អ្នកទទួលទាន តាមរយៈការបញ្ជាទិញ តាមរយៈអនទ្បាញ និងហាងរបស់THE fresh (នៅបឹងកេងកង រាជធានីភ្នំពេញ) ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!