ក្រុមប្រឹក្សាស្តារឡើងវិញថ្នាក់ជាតិ (NRC) នៃប្រទេសម៉ាឡេស៊ី បានផ្តល់អនុសាសន៍ថា ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃគួរតែចាប់ផ្តើមរៀបចំកិច្ចពិភាក្សាដើម្បីសិក្សា និងស្នើឡើងនូវវិធានការនានាទៅក្រុមប្រឹក្សានេះសម្រាប់ការបើកដំណើរការឡើងវិញជាបន្ទាន់ និងប្រកបដោយសុវត្ថិភាពនូវព្រំដែនរបស់ប្រទេស។
ប្រធាន NRC លោក Tan Sri Muhyiddin Yassin បាននិយាយកាលពីថ្ងៃទី១០ ខែមករាថា ការបើកព្រំដែនរបស់ប្រទេសឡើងវិញ គឺជាវិធានការដ៏សំខាន់មួយដែលនឹងគាំទ្រដល់ដំណើរការស្តារឡើងវិញរបស់ប្រទេស។
លោកបាននិយាយបន្ថែមថា ផែនការបើកដំណើរការឡើងវិញនេះគួរតែរួមបញ្ចូលនូវយន្តការដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសបម្លែងថ្មីអូមីក្រុង៕