ប្រទេសហ្វីលីពីនបានកត់ត្រាចំនួនខ្ពស់បំផុតនៃករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ននេះ។
កាលពីថ្ងៃទី១០ ខែមករា ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៣ ១៦៩នាក់ ដែលជាចំនួនខ្ពស់បំផុតរហូតមកដល់ពេលនេះ ដែលនាំឱ្យករណីជំងឺកូវីដ-១៩ សរុបរបស់ខ្លួនកើនឡើងដល់ ២ ៩៩៨ ៥៣០នាក់។
ក្រសួងសុខាភិបាលរបស់ប្រទេសនេះក៏បានបញ្ជាក់ពីករណីស្លាប់ថ្មីចំនួន ១៤៥នាក់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥២ ២៩៣នាក់។
ចាប់តាំងពីថ្ងៃទី៨ ខែមករាមក ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់កម្រិតខ្ពស់ជាបន្តបន្ទាប់។
អាជ្ញាធរបានសន្មតថា ការកើនឡើងនេះដោយសារតែការធ្វើដំណើររបស់ប្រជាជនក្នុងអំឡុងពេលថ្ងៃឈប់សម្រាក និងការធ្វេសប្រហែសនៃការបង្ការ ទប់ស្កាត់ និងការគ្រប់គ្រងជំងឺរាតត្បាតនេះ៕