បាត់ដំបង៖ នៅថ្ងៃ អង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករាឆ្នាំ២០២២
កម្លាំងជំនាញឃាត់ខ្លួនជនសង្សយ័ក្រោយពីបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ អ៊ូច ខ្លឹងភេទប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ បានប្ដឹងទៅលើជនសង្ស័យឈ្មោះ យុំ យូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់បងដែលបានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការនិងប្រាក់កាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី នៅចំណុចភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់បង
សម្ភារៈបាត់បង់រួមមាន៖
-ខ្សែកមាស០១ខ្សែទម្ងន់០៦ជី
-ខ្សែដៃប្លាកទីន០១ខ្សែទម្ងន់ ០៤ជី
-ប្រាក់ខ្មែរចំនួន២,៧០០,០០០រៀល(ពីរលានចិតសិបម៉ឺនរៀល) ។
ក្រោយពីទទួលបណ្តឹងនិងដោយអនុវត្តតាមបទបញ្ជា
ដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៍ដូចជាមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក
សេង លុច អធិការនគរបាលស្រុកថ្មគោល ,លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន ធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី១១ខែមករាឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី កម្លាំងជំនាញសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ យុំ យូ ភេទប្រុសអាយុ២៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងដកហូតបានសម្ភារៈរួមមាន៖
-ខ្សែកធ្វើពីលោហៈធាតុពណ៌លឿងចំនួន០១ខ្សែប្រវែង០៥តឹក០៣ហ៊ុន
-ខ្សែដៃធ្វើពីលោហៈធាតុពណ៌លឿងចំនួន០១ខ្សែ
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកវីវូពណ៌ខ្មៅ
-បន្តោងខ្សែកធ្វើពីលោហៈធាតុពណ៌លឿងចំនួន០១
-ម្សៅក្រាមសថ្លាសង្ស័យមានសារធាតុញៀនចំនួន០១ កញ្ចប់តូច។
និងបានបញ្ជូនជនសង្សយ័មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការនិងប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។