ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រលកនៃការផ្ទុះឆ្លងវីរុសបម្លែងថ្មីអូមីក្រុងវាយលុកអ្នកដែលមិនបានចាក់វ៉ាក់សាំងនៅអឺរ៉ុប

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អ៊ឺរ៉ុប លោក Hans Kluge បានព្រមានកាលពីថ្ងៃអង្គារថា វីរុសបម្លែងថ្មីអូមីក្រុងអាចឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងទ្វីបអឺរ៉ុប ខណៈដែល «រលកនៃការផ្ទុះ» នៃការឆ្លងកំពុងរាលដាលនៅតំបន់ខាងកើត។

លោក Kluge បាននិយាយថា «ខ្ញុំក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរថា ខណៈដែលវីរុសបម្លែងថ្មីនេះកំពុងឆ្លងរាលដាលនៅតំបន់ខាងកើត យើងនៅមិនទាន់ឃើញពីផលប៉ះពាល់ពេញលេញរបស់វានៅក្នុងបណ្តាប្រទេសដែលកម្រិតនៃការចាក់វ៉ាក់សាំងមានកម្រិតទាបនៅឡើយទេ។ យើងនឹងឃើញមានអ្នកជំងឺកាន់តែធ្ងន់ធ្ងរនៅក្នុងចំណោមអ្នកដែលមិនទទួលបានការចាក់វ៉ាក់សាំង»។
យោងតាមលោកបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ វីរុសបម្លែងថ្មីអូមីក្រុងបានរីករាលដាលដល់តំបន់បាល់កង់ហើយ ហើយកំពុងមានវត្តមាននៅក្នុងប្រទេសចំនួន ៥០ ក្នុងចំណោម ៥៣ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីកណ្តាល។

លោក Kluge បាននិយាយថា «នៅក្នុងអត្រានេះ វិទ្យាស្ថានសម្រាប់វាស់វែង និងវាយតម្លៃសុខភាព (IHME) បានព្យាករថា ជាង ៥០ភាគរយនៃចំនួនប្រជាជនក្នុងតំបន់នឹងឆ្លងវីរុសបម្លែងថ្មីអូមីក្រុងក្នុងរយៈពេលពី ៦ ទៅ ៨សប្តាហ៍ខាងមុខ»។
លោក Kluge បាននិយាយថា ការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យកំពុងមានការកើនឡើងដោយសារតែទំហំនៃការចម្លងដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់។

ដើម្បីគ្រប់គ្រងផលប៉ះពាល់បំផ្លិចបំផ្លាញពីជំងឺកូវីដ-១៩ ទៅលើសេវាសុខភាព សេដ្ឋកិច្ច និងសង្គមឱ្យបានល្អប្រសើរជាងមុន លោក Kluge បានអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែង រួមទាំងការធ្វើសកម្មភាពភ្លាមៗ និងការរៀបចំផែនការសម្រាប់ឧប្បត្តិហេតុនេះ និងផ្តល់អាទិភាពដល់ប្រព័ន្ធឆ្លើយតបឱ្យបានទាន់ពេលវេលា។
លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃកិច្ចការពារជនងាយរងគ្រោះ និងកាត់បន្ថយការរំខានដល់ប្រព័ន្ធសុខាភិបាល និងសេវាសំខាន់ៗទៀត។

លើសពីនេះទៀត លោក Kluge បានបង្ហាញអំពីក្បួនរក្សាស្ថេរភាពនៃការគ្រប់គ្រងជំងឺរាតត្បាតនេះចំនួន ៥ របស់លោកដែលរួមមាន ការចាក់វ៉ាក់សាំង ការចាក់ដូសជំរុញ ការបង្កើនការពាក់ម៉ាសការពារ ការធ្វើឱ្យមានខ្យល់ចេញចូលនៃកន្លែងដែលមានមនុស្សច្រើន ឬកន្លែងបិទជិត និងការបន្តប្រើប្រាស់ពិធីការគ្លីនិកថ្មីដើម្បីណែនាំការឆ្លើយតបទៅនឹងការឆ្លងរាលដាលវីរុសបម្លែងឌែលតា ឬអូមីក្រុង៕ 

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!