ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

បើកការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ២០២១ នៅខេត្តសៀមរាប

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនៅព្រឹកថ្ងៃ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ នៅខាងមុខសួនព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប។

ការប្រកួតនៅព្រឹកនេះប្រកួតលើវិញ្ញាសា កង់គួកបុរសឈុតធំ (Elite), កង់គួកបុរសថ្នាល (Junior) កង់គួកបុរស (Master)។
ចំណែកនៅពេលរសៀល ព្រឹត្តិការណ៍នេះនឹងបន្តរៀបចំការប្រកួតលើវិញ្ញាសា កង់ភ្នំ ដែលមានវិញ្ញាសា កង់ភ្នំថ្នាល កង់ភ្នំនារី កង់ភ្នំបុរស ដែលប្រកួតនៅឧស្សានភ្នំគូលែន (ជើងភ្នំហ៊ប់) ភូមិបន្ទាយស្រី ឃុំឃ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ថ្លែងក្នុងឱកាសបើកការប្រកួតកីឡាទោចក្រយាននេះថា ក្នុងនាម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តមបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានឆ្នាំ២០២១ ដ៏មហោឡារឹក នាពេលនេះ។
ឯកឧត្តមអនុប្រធានសហព័ន្ធបន្ថែមថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវ ជន និងកីឡា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាជាតិឆ្ពោះទៅប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយសាលាខេត្តសៀមរាប រៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដើម្បីជ្រើសរើសកីឡាករ-កីឡាកាវិនីឆ្នើមប្រចាំឆ្នាំ សម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការត្រៀមលក្ខណៈចូលរួមការប្រកួតអន្តរជាតិនានា។

ឯកឧត្តម កឹម សុខុន បន្ថែមថា យើងនៅសល់ចំនួនជាង ៤០០ថ្ងៃទៀតតែប៉ុណ្ណោះ គឺប្រទេសកម្ពុជាកំពុងត្រៀមលក្ខណៈទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។ «សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ចំនួនពីរ ទី១.ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះមេដាយ ឬឈ្នះមេដាយតិចក្តី។ ទី២-ការឈ្នះមេដាយ គឺត្រឹមត្រូវយុត្តិធម៌ មិនត្រូវចង់ឈ្នះមេដាយ ដោយរំលោភបំពានច្បាប់ ឬលក្ខន្តិកៈ នៃការប្រកួតឡើយ»។

ឯកឧត្តមកោតសរសើរចំពោះ ប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតក្នុងព្រឹត្តិការណ៍នេះប្រកបដោយស្មារតី មិត្តភាព និងសាមគ្គីភាព។ «ខ្ញុំស្នើសុំឱ្យមានការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយក ឈ្នះ-ចាញ់ ពោលគឺ៖ ឈរលើស្មារតីកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស។

ខ្ញុំក៏ស្នើសុំមន្ត្រីគណៈកម្មការបច្ចេកទេស សហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួត ជូនដល់កីឡាករ កីឡាការិនី ប្រកបដោយភាពយុត្តិធម៌ មិនលម្អៀង និង គោរពបានតាមបទបញ្ជាប ច្ចេកទេសនៃការប្រកួត ធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា»៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!