ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិ បាល អំពាវនាវប្រជាពលរដ្ឋ មិនត្រូវរើសអើងវ៉ាក់សំាងបង្ការកូវីដ១៩នោះទេ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល អំពាវនាវប្រជា ពលរដ្ឋ មិនត្រូវរើសអើងវ៉ាក់សំាងបង្ការ កូវីដ១៩ នោះទេ ខណៈដែលវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋគឺជាប្រភេទវ៉ាក់សំាងដែលឋិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
ដូសទី៣ ឬដូសជំរុញនៅខេត្តបាត់ដំបង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ប្រមាណជាង១០០ ករណី ដែលភាគច្រើនជាករណីនាំចូល និងឆ្លងក្នុងសហគមន៍។

លោកជំទាវបន្ថែមថា អ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់នោះ គឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពួកគាត់មិនមានស្ថានភាពឈឺធ្ងន់ធ្ងរនោះទេ ដោយសារតែពួកគាត់បានចាក់វ៉ាក់សំាងបង្ការកូវីដ១៩។ លោកជំទាវបន្តថា កន្លងមកនេះ ក៏មានពលរដ្ឋមួយចំនួន មានការរើសអើងវ៉ាក់សំាងដោយសារ គាត់គិតថាវ៉ាក់សំាងនេះមិនល្អ វ៉ាក់សំាងនោះទើបល្អ ហេតុដូចនេះលោកជំទាវបញ្ជាក់សាជាថ្មីថា វ៉ាក់សាំងអ្វីក៏ ដោយ ឱ្យតែប្រភេទវ៉ាក់សាំងនោះឋិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ របស់អង្គការសុខភាពពិភពលោកដែលមានគុណភាពនិងប្រសិទ្ធភាព។ លោកជំទាវបន្ថែមទៀតថា ថ្មីៗនេះ អង្គការសុខភាពពិភព លោក ក៏មានការចេញផ្សាយ អំពីការប្រើប្រាស់នូវវ៉ាក់សាំងសម្រាប់ដូសទី៤ ឱ្យបានលឿន ដើម្បីទប់ស្កាត់បានទាន់ពេលវេលានូវភាពធ្ងន់ធ្ងរនៃការវ៉ៃលុកពីវីរុសប្រភេទអូមីក្រុង។
« យើងក៏បានឃើញព័ត៌មានជាច្រើន ដោយព័ត៌មានខ្លះថា វ៉ាក់សាំងនេះអាចទប់អូមីក្រុងបានប៉ុននេះ វ៉ាក់សាំងនោះអាចទប់អូមីក្រុងបានប៉ុណ្ណោះ ដល់និយាយជារួម ចុងបញ្ចប់គឺវ៉ាក់សាំងទាំងអស់គឺសុទ្ធសឹងតែងឆ,ចន,ប្រើប្រាស់សម្រាប់ទប់ទល់ជាមួយអូមីក្រុង។ អ៊ីចឹងកន្លែងនេះ សុំបងប្អូនទាំងអស់កុំមានការរើសអើង ហើយក៏ត្រូវយល់ឱ្យច្បាស់ អំពីសារ:ប្រយោជន៍ នៃការប្រើប្រាស់វ៉ាក់សាំង ដែលស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។ ហើយឥឡូវធ្វើម៉េចឱ្យតែមានវ៉ាក់សាំងចាក់ ឱ្យតែមានវ៉ាក់ សាំងចូលទៅក្នុងសរីរាង្គរបស់យើងទៅ ដើម្បីជួយព្រោះដូស ទី៣ រឹតតែជាតម្រូវការធំ ហើយដូសទី ៤សម្រាប់ការចាក់ ដោយ គ.វ.ក-១៩ បានធ្វើការផ្សព្វផ្សាយហើយ ហើយយើងនឹងចាប់ផ្តើមចាក់នៅថ្ងៃសុក្រទី១៤ខែមករាឆ្នាំ២០២២ ដែលជាថ្ងៃយើងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ដូសទី៤ »។

លោកជំទាវវេជ្ជបណ្ឌិត បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូស មូលដ្ឋាន សូមរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានឱ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត។

លោកជំទាវ ក៏បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប ទោះបីជាទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយក្តី ក៏ត្រូវបន្តនូវវិធានការ “៣ការពារ” (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង “៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញ ចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាក៏ដូចជា បន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិ អប់រំក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ ដើម្បីធានាបាននូវនិរន្តរនភាព នៃការរស់ នៅធម្មតា តាមប្រក្រតីភាពថ្មីក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ ៕ 

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!