ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ក្រសួងកសិកម្ម៖ តម្លៃស្រូវប្រាំង អាចប្រឈមនឹងការធ្លាក់ថ្លៃ ខណៈដែលប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្មហក់ឡើងថ្លៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃស្រូវប្រាំង អាចប្រឈម នឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មកើនឡើងទ្វេដង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង កសិកម្មកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា «នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវ រដូវប្រាំងនឹង ចាប់ផ្តើមហើយប្រជាកសិករមានការព្រួយបារម្ភ ចំពោះ តម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូល កសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃ ខ្ពស់ទ្វេដង ដោយសាររោងចក្រកាត់បន្ថយ ការផលិត និងតម្លៃ ដឹកជញ្ជូនកើនឡើងខ្ពស់»។
ដើម្បីចូលរួមលើកកម្ពស់ផលិតភាពដំណាំស្រូវ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ ចាត់វិធានការ និងអំពាវនាវដូចជា៖

ទី១-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ត្រូវបន្តចុះណែនាំប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្ម អំពីបច្ចេកទេសផលិត កម្មដំណាំស្រូវឱ្យទទួលបានទិន្នផលខ្ពស់ តាមរយៈការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបាន ត្រឹមត្រូវតាមបច្ចេកទេសកាត់បន្ថយការ ចំណាយក្នុងផលិតកម្ម និងធានាបានគុណភាព ស្រូវស្របតាមស្តង់ដារ។

ទី២-អាជ្ញាធរខេត្តត្រូវខិតខំទំនាក់ទំនង និងបង្កលក្ខណៈងាយ ស្រួលជាមួយម្ចាស់ រោងម៉ាស៊ីនកិនស្រូវ វិស័យឯកជននានាក្នុងតំបន់ក្នុងការទទួលទិញ ស្រូវរបស់កសិករ ក្នុងតម្លៃ សមរម្យ និងជួយសម្រួលឱ្យមានជម្រើសច្រើនដល់ កសិករក្នុងការ លក់ស្រូវជាជាងលក់ឱ្យតែ ឈ្មួញដែលមានលក្ខណៈផ្តាច់មុខ និងទី៣-វិស័យឯកជន ជាពិសេ សម្ចាស់រោង ម៉ាស៊ីន កិនស្រូវ ចូលរួមសហការជាមួយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ធ្វើការសម្រប សម្រួលលើការ ទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍ កសិកម្មក្នុងតំបន់របស់ខ្លួនក្នុងការ លក់ស្រូវដោយផ្ទាល់ និងឈានដល់ការធ្វើផលិតកម្មតាម កិច្ចសន្យាជាមុន។

ក្រសួងបាន លើកឡើងថា នៅឆ្នាំ២០២១-២០២២នេះ ការប្រមូលផលស្រូវនៅប្រទេសកម្ពុជា យើងស្ទើរតែ បញ្ចប់ទាំងស្រុងហើយ ដោយទទួលទិន្នផល ស្រូវសរុប ប្រមាណ ជាង ១២,២១លានតោន ដែលមានការកើនឡើងប្រមាណ ១១,៦ភាគរយ បើធៀបនឹង ឆ្នាំ២០២០។ ចំពោះការនាំចេញ អង្ករផ្លូវការសម្រេចបានចំនួន ០,៦១៧លានតោន មានការ ថយចុះប្រមាណ ១០,៦៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ដោយឡែក ការនាំចេញស្រូវទៅ ប្រទេសជិតខាង បានរហូត ដល់ចំនួន ៣,៥៣លានតោន មានការកើនឡើងចំនួន ៦១,១៦ភាគរយ បើធៀបនឹង ឆ្នាំ២០២០។

ជាមួយគ្នានេះ នៅឆ្នាំ២០២១-២០២២នេះ តម្លៃស្រូវ មានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃធ្លាក់ចុះនេះ មានគម្លាតគ្នាត្រឹមតែ ៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។

ការធ្លាក់ចុះតម្លៃស្រូវ ជាពិសេសស្រូវវស្សា ក្នុងឆ្នាំ២០២១-២០២២នេះ គឺបណ្ដាលមកពីការរាតត្បាត ជាសកលនៃ ជំងឺកូវីដ-១៩ ដែលនាំឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករ ក្រអូបបាន ធ្លាក់ចុះពី ២០ភាគរយ ទៅ២៥ភាគរយ ព្រមទាំងការកាត់បន្ថយទិញស្រូវពីបណ្ដា រោងម៉ាស៊ីន កិនស្រូវមួយចំនួន ដែលរងគ្រោះដោយ ការខាតបង់ដោយសារតម្លៃអង្ករ ក្រអូប នៅទីផ្សារអន្តរជាតិធ្លាក់ចុះ។

កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំ ធ្វើការសហការជាមួយវិស័យឯកជន ជាពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជំរុញដល់ សមាជិករបស់ខ្លួនឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យពីបងប្អូនប្រជាកសិករ និងតាមរយៈ មន្ទីរកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទខេត្ត ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ជំរុញដល់ ដំណើរការនាំ ចេញនៅគ្រប់ច្រកទាំងអស់ ដើម្បីកាត់បន្ថយភាពរាំងស្ទះ លើការនាំចេញ ស្រូវទៅលក់នៅប្រទេសវៀតណាម។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា «នៅពេលដ៏ខ្លីខាងមុខនេះ ការ ប្រមូលផលស្រូវរដូវប្រាំងនឹង ចាប់ផ្តើម ហើយ ប្រជាកសិករមានការព្រួយបារម្ភ ចំពោះតម្លៃ ស្រូវប្រាំងដែលអាចប្រឈម នឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូល កសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើង ថ្លៃខ្ពស់ ទ្វេដង ដោយសាររោងចក្រកាត់ បន្ថយ ការផលិត និងតម្លៃ ដឹកជញ្ជូនកើនឡើងខ្ពស់» ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!