ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ពលករខ្មែរមកពីប្រទេសថៃចំនួន៤៧នាក់ បញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅព្រំដែន ស្រុកសំពៅលូន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង៖នៅថ្ងៃ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក​ពុធសករាជ​ ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២

មានពលករខ្មែរនៅប្រទេសថៃ វិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃ ពេលនេះអាជ្ញាធរនៅតាមបណ្តោយព្រំដែននៃខេត្តបាត់ដំបង ក៏បាននិងកំពុងធ្វើការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសការហូរចូលមេរោគបំប្លែងថ្មី អូមីក្រុង និងបានធ្វើការរឹតបន្តឹងដល់ការហូរចូលរបស់ពលករខ្មែរមកពីប្រទេសថៃ ក្នុងការយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ជាដើម ។

លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានបញ្ជាក់ថា ពលករខ្មែរចំនួន ១៦០នាក់ ក្នុងនោះមានស្រីចំនួន៥២នាក់ និងក្មេង១៣នាក់ បានវិលត្រលប់មកស្រុកកំណើតវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពីបានធ្វើការអប់រំណែនាំបន្ថែម អំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចមក ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេស្តរហ័សលើពលករទាំង១៦០នាក់ ជាលទ្ធផលគឺអវិជ្ជមានកូវីដ-១៩ ទាំងអស់ តែក្នុងនោះមានពលករចំនួន៤៧នាក់ ស្រី១៦នាក់ និងក្មេង១៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយពួកគាត់មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានពេញលេញ ។

ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន១១៣នាក់ ស្រី៣៦នាក់ និង ក្មេង១៥នាក់ ដែលមានកាតចាក់វ៉ាក់សាំងបានពេញលេញ ក្នុងនោះក៏បានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំ ដល់១៨ឆ្នាំ បានចំនួន១០នាក់ ស្រី៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!