កំពង់ធំ៖ នារសៀលថ្ងៃ សៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទ
ទី ១៤ ខែមករា ឆ្នាំ ២០២២
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយរបស់មន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិចំនួន១១៤គ្រួសារ នៅក្នុងស្រុកកំស្វាយ ។
ដោយឡែកថ្ងៃនេះ ជាមោទនភាពណាស់ ដែលមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការខេត្តកំពង់ធំ បាននាំយកអំណោយ មកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិកាលពីកន្លងទៅនោះ ។ នេះសរបញ្ជាក់អោយឃើញថា ដោយមានយកចិត្តទុក្ខខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីជីវភាពរស់នៅ និងទុក្ខលំបាកនានារបស់បងប្អូនយើងជានិច្ច ។
ព្រោះថានៅតំបន់នេះ គឺជាភូមិសាស្ត្រមួយងាយនិង ទទួលរងនូវគ្រោះធម្មជាតិមានដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងទឹកជំនន់ជាដើម ។ ជារៀងរាល់ឆ្នាំនៅដើមរដូវភ្លៀងធ្លាក់ ស្រុកកំពង់ស្វាយតែងតែមានខ្យល់កន្ត្រាក់រន្ទះបាញ់ធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ បងប្អូនប្រជាពលរដ្ឋ ជាច្រើននៅតាមបណ្តាឃុំនីមួយៗ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១ កាលពីយប់ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ នៅឃុំសាន់គរ បានជួបគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់) បណ្តាល ឱ្យរលំនិងរបើកដំបូលរផ្ទះទាំងស្រុងចំនួន៧៧ខ្នងផ្ទះផងដែរ ។
ក្មុងឱកាសដ៏វិសេសវិសាលនោះដែរប្រជាពលរដ្ឋទាំង១១៤គ្រួសារ ក៏សូមគោរពថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវតីសម្បទា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយពួកគាត់បានប្ដេជ្ញាគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ដមន្រ្ដីជារៀងរហូត ។
គួរបញ្ជាក់ផងដែរថាគ្រួសារដែលរង់គ្រោះដោយធម្មជាតិចំនួន១១៤គ្រួសារទទួលបាន÷អង្ករ ទឹកស៊ីអ៊ីវទឹកត្រី ភួយ តង់ និងសម្ភារៈមួយចំនួនទៀតផងដែរ ៕