កណ្តាល:នាព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២
ឯកឧត្តម បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតគណៈកម្មាធិការ គណបក្សឃុំក្អមសំណ ស្រុកលើកដែក នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំក្អមសំណ។
ក្នុងសន្និបាតនេះដែរ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្អមសំណ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារយុវជនគណបក្សខេត្តកណ្តាល និងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកលើកដែក ក្រុមប្រឹក្សាឃុំ សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធាន និងអនុប្រធានសាខាបក្សចំណុះគណបក្សឃុំប្រធាន អនុប្រធានសមាជិកសាខាបក្សភូមិ តំណាងយុវជន និងនារីក្នុងឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២- ២០២៧។