រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin បាននិយាយកាលពីថ្ងៃទី១៥ ខែមករាថា រយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកជំងឺកូវីដ-១៩ ឥឡូវនេះនឹងមានការប្រែប្រួលអាស្រ័យទៅលើស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ និងប្រសិនបើពួកគេកំពុងបង្ហាញរោគសញ្ញា។
អ្នកដែលមានរោគសញ្ញា ឬមិនបានទទួលការចាក់វ៉ាក់សាំងលើកទី២ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ។
លោកបាននិយាយថា សម្រាប់អ្នកជំងឺដែលគ្មានរោគសញ្ញា ហើយដែលបានទទួលការចាក់វ៉ាក់សាំងចំនួនពីរដូស ប៉ុន្តែមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ។ លោកបាននិយាយបន្ថែមថា រយៈពេលនៃការធ្វើចត្តាឡីស័កនេះនឹងមានការថយចុះដល់ប្រាំថ្ងៃ ប្រសិនបើអ្នកជំងឺដែលគ្មានរោគសញ្ញានោះបានទទួលការចាក់វ៉ាក់សាំងដូសជំរុញរួចហើយ៕
0
ប្រទេសម៉ាឡេស៊ីកែសម្រួលរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: អន្តរជាតិ