ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រេចបានជិត ៧ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដែលជាប្រភេទវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីតាមរយៈយន្តការកូវ៉ាក់ សម្រេចបានជិត ៧ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។

របាយការណ៍ក៏បានបញ្ជាក់ពីការចាក់ដូសជំរុញ (ដូសទី៣) ដែលសម្រេចបានប្រមាណជាង ៤លាន៤សែននាក់ផងដែរ។ ដោយឡែកក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ ចំនួន ១០ ១៧៦ ៣៥៥ នាក់ ដែលស្មើនឹង ១០១.៧៦% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ ចំនួន ១ ៨១៤ ៣៨៤ នាក់ ដែលស្មើនឹង ៩៩.២៩% នៃក្រុមគោលដៅសរុបជាង ១លាន៨សែននាក់ ហើយកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន ២ ០០៣ ៥៨៥ នាក់ ដែលស្មើនឹង ១០៥.៥៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។

សម្រាប់កុមារដែលមាន អាយុ ០៥ឆ្នាំវិញ សម្រេចចាក់បានដូសទី១ ចំនួន ៣១៤ ៥៧៩ នាក់ ដែលស្មើនឹង ១០៣.៣៧% នៃក្រុមគោលដៅសរុបប្រមាណ ៣០ម៉ឺននាក់។

គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួន រួមទាំងជនបរទេស បានចំនួនជាង ១៤លាននាក់ ដែលស្មើនឹងជិត ៩០% នៃប្រជាជនសរុបប្រមាណ ១៦លាននាក់។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤នេះ គឺធ្វើឡើងតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅតាមខេត្តអាចមកទទួលវ៉ាក់សាំងបាន ដោយមូលហេតុពាក់ព័ន្ធនឹងកម្រិតនៃសីតុណ្ហភាព នៃការថែរក្សាវ៉ាក់សាំង៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!