ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២២
សិក្ខាសាលាដឹកនាំដោយលោក ទេស វិបុល ប្រធានសមាគមសេរីភាពសារព័ត៌មានកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានស៊ីជម្រៅ និងការរាយការណ៍ព័ត៌មានវិជ្ជាជីវៈ នាព្រឹកថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាននិងឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន។
វគ្គបណ្ដុះបណ្ដាលស្ដីពី៖ ការរាយការណ៍ព័ត៌មានបែបស៊ីជម្រៅ និងបែបវិជ្ជាជីវៈ ក្នុងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅអាហារដ្ឋានមេគង្គហ្វេសអ៊ែរ ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។។
ក្នុងវគ្គបណ្ដុះបណ្ដាលនោះផងដែរ បងប្អូនមិត្តអ្នកសារព័ត៌មានទាំងអស់ ដែលមានវត្តមាន នៅក្នុងវគ្គបណ្ដុះបណ្ដាលនោះ ក៏ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សារ ដោយមានការទទួលស្គាល់ ពីលោកប្រធាន ទេស វិបុល ដែលជាប្រធានសមាគម សេរីភាពអ្នកសារព័ត៌មានកម្ពុជា និងលោកគ្រូ មឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មានផងដែរ។
ហើយនៅក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ក៏មានវត្តមានឯកឧត្តម ថាំង ប៊ុនសុង និងលោកអ៊ុំ ហង្សចក្រា ព្រមទាំង សមាជិកសមាជិកា សហការី និងបងប្អូន សារព័ត៌មានយើងជា ច្រើនអង្គភាពផងដែរ ដែលបានចូលរួមក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ។
បងប្អូនអ្នកសារព័ត៌មានយើង ដែលបានចូលរួមទាំងអស់ សូម ថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅ ចំពោះលោកប្រធាន ទេស វិបុល ដែលលោកតែងតែជួយរាល់ទុក្ខលំបាក និងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយ អ្នកសារព័ត៌មានយើង ដែលកំពុងជួបបញ្ហា មិនថាហត់នឿយប៉ុនណាលោកតែងតែ ចំណាយពេលវេលាដ៏មានតម្លៃ និងថវិកាផ្ទាល់ខ្លួន ក្នុងការជួយអ្នក សារព័ត៌ មានយើង ដែលកំពុងជួបនូវបញ្ហាជាក់ស្ដែងហើយលោកសង្ឃឹម យ៉ាងមុតមាំថា មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នទាំងអស់ ចាប់ពីពេលនេះទៅ នឹងមានការយោគយល់ និងសហការ ជាមួយអ្នកសារព័ត៌មាន ឲ្យបានស្អិតរមួត ដើម្បីរួមគ្នា អភិវឌ្ឍសង្គមជាតិ ព្រោះអ្នកសារព័ត៌មាន និងមន្ត្រី មិនអាចខ្វះគ្នាបានឡើយ។