ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ

កំពង់ចាម ៖ ទោះបីជា​រាជរដ្ឋាភិបាល​ចេញ​បម្រាម​នានា​ចំពោះ​ការជួបជុំ​គ្នា​ច្រើន ពិសេស​ការជួបជុំ​ប្រព្រឹត្ត​អំពើ​ល្បែងស៉ីសង សេធ​គ្រឿង​ស្រវឹង​យ៉ាងណាក៏ដោយ ក៏​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​តែ​ល្មើស​នឹង​បម្រាម​ទាំងនេះ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្លាចរអា​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ សោះឡើយ​។

យោងតាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា​÷ ម្ចាស់​ទីតាំង​សង្វៀន​ជល់​មាន់ឈ្មោះ វ៉ាន់ បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ខណៈ​ដែល​ចុះ​ថត​ឡាយ ត្រូវបាន​ម្ចាស់​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង ដេញ​វាយ​ទាញ​យក​កាមេរ៉ា ទូរស័ព្ទ ធ្វើឲ្យ​អ្នកសារព័ត៌មានរ​ត់​បាតជើង​សព្រាត​។

ប្រជាពលរដ្ឋ​បានឲ្យដឹងថា​÷ ទីតាំង​ជល់​មាន់​បើក​លេង​ជា​ច្រើន​ខែ​មក​ហើយ មិន​ដែល​មាន​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ឡើយ គឺ​ស្ថិតនៅ​ចំ​ម្ងាយ​ពី​រង្វង់​មូល​៣០០០​ម៉ែត្រ ក្នុង ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​មាន​លេងល្បែង​ជល់​មាន់ និង​អាប៉ោង​ស្រែក​ហ៊ោកញ្ជ្រៀវ​។​

ពាក់ព័ន្ធ​ករណី​នេះ សូម​រាយការណ៍​ជូន​លោក ឯក ប៉ាន់​ដន អធិការនគរបាល​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មេត្តា​ទទួល​ជ្រាប​ផង ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ភ័យខ្លាច ចំពោះ​ជំងឺឆ្លង​រាតត្បាត និង​ភាពអសន្តិសុខ ក្នុង​មូលដ្ឋាន​ដែល​បង្កឡើង​ដោយ អំពើ​អបាយមុខ​ល្បែងស៊ីសង​ខុសច្បាប់​។ ជាមួយគ្នា​នោះ ក៏​សូម​ស្នើ​ដល់​លោក ឯម កុសល ស្នងការ​ខេត្ត​កំពង់ចាម ជួយ​ត្រួតពិនិត្យ​មើល​ករណី​នេះ​ផង​ទាន​។
​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​កំពង់សៀម បាន​សំណូមពរ​សូម​ស្នើ​ដល់​លោក ឯម កុសល ស្នងការ​ខេត្ត​កំពង់ចាម ជួយ​ត្រួតពិនិត្យ​មើល ករណី​នេះ​ផង​ទាន​។
​សូម​មាន​វិធានការ​ចំពោះ​ពី​ទីតាំង​បញ្ជល់មាន់ និង​ល្បែង​អាប៉ោង​ខាងលើ​ឲ្យមាន​ប្រសិទ្ធភាព​ផង ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ក៏​ដើម្បី​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!