ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អូស្ត្រាលីអនុញ្ញាតឱ្យជនបរទេសដែលបានចាក់វ៉ាក់សាំង Sputnik V ចូលទៅក្នុងប្រទេស

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្ត្រាលីបានអនុញ្ញាតឱ្យជនបរទេសដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយវ៉ាក់សាំង Sputnik V របស់រុស្សីចូលទៅក្នុងប្រទេសខ្លួន។ នេះបើយោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារមួយនេះកាលពីថ្ងៃចន្ទ។

សេចក្តីសម្រេចដែលទទួលស្គាល់ការចាក់វ៉ាក់សាំងរបស់រុស្ស៊ីដែលបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya សម្រាប់រោគរាតត្បាត និងអតិសុខុមជីវវិទ្យានេះ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើនិយតករឱសថជាតិដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា។

នៅលើគេហទំព័ររបស់ទីភ្នាក់ងារនោះបាននិយាយថា «អ្នកត្រូវបានចាត់ទុកថាបានទទួលការចាក់វ៉ាក់សាំងពេញលេញសម្រាប់ការធ្វើដំណើរទៅ និងមកពីប្រទេសអូស្ត្រាលី ប្រសិនបើអ្នកបានចាក់គ្រប់ដូសនៃវ៉ាក់សាំងដែលត្រូវបានអនុម័ត ឬទទួលស្គាល់ដោយរដ្ឋបាលទំនិញព្យាបាល (TGA) ហើយវ៉ាក់សាំង Sputnik V ដែលបង្កើតដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ក៏ស្ថិតនៅក្នុងបញ្ជីវ៉ាក់សាំងដែលត្រូវបានអនុម័ត ឬទទួលស្គាល់នោះដែរ»។

នៅពេលមុននេះ រដ្ឋបាលទំនិញព្យាបាល (TGA) នៃប្រទេសអូស្ត្រាលីបានទទួលស្គាល់វ៉ាក់សាំង Sputnik V របស់រុស្សី សម្រាប់ការបញ្ជាក់ពីស្ថានភាពនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណានៅពេលចូលទៅក្នុងប្រទេសនោះ។

ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង Sputnik V ចំនួនពីរដូសបានបង្ហាញពីប្រសិទ្ធភាពជាមធ្យម ៨៩ភាគរយប្រឆាំងនឹងការឆ្លងមេរោគរាតត្បាត និងពី ៩៨-១០០ភាគរយប្រឆាំងនឹងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!