ថ្នាក់ដឹកនាំ ក្រុមជួរមុខ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចំនួនទូទាំងប្រទេសកម្ពុជា បាននិងកំពុងចាក់ដូសជំរុញ ដើម្បីបង្កើនអង្គបដិបក្ខការពារខ្លួនបន្ថែមទៀត ដោយក្នុងនោះ អ្នកចាក់ដូសទី៣ មានចំនួន ៤ ៦៦៤ ២០២ នាក់ និងអ្នកចាក់ដូសទី៤ មានចំនួន ២០៤ ៧៣០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។
សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨៦ ៣៨៥ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៥ ៥៣៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៨៦% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ដោយឡែកចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៥ ៩១០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៦ ២៩៤ នាក់ ដែលស្មើនឹង ៩៩.៣៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៦ ០៧៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៥ ៣៨៥ នាក់ ដែលស្មើនឹង ១០៥.៧៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ចំពោះកុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៨ ១៤២ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤០ ៨៧៧ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៤.៥៤%។
បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៥៤% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕