ស្រុកកៀនស្វាយខេត្តកណ្តាល៖នៅថ្ងៃ ព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែ មករា ឆ្នាំ២០២២
លោកវរៈសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានបញ្ជាមន្ត្រីប៉ុស្តិ៍នគរបាលឃុំដីឥដ្ឋបោសសំអាតខ្សាច់ ដែលឡានដឹកខ្សាច់មួយចំនួនជ្រុះធ្លាក់នៅតាមដងផ្លូវ នៅចំណុចទល់និងមុខសាលាបណ្ឌិតសភា នគរបាលជាតិ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋស្រុកកៀន ស្វាយខេត្តកណ្ដាល ដើម្បីសម្រួលការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ក្រែងមានគ្រោះថ្នាក់ដោយសាររអិលខ្សាច់ដែលជ្រុះធ្លាក់តាមដងផ្លូវ ។
ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រុំ សំណាង ក្នុងនាមជាអធិការស្រុកកៀនស្វាយ សូមអំពាវនាវដល់បងប្អូនអាជីវកម្មឡានដឹកដីដឹកខ្សាច់នៅតាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធចូលរួមគ្នាពិនិត្យមើលអនាម័យបរិស្ថាននៅតាមដងផ្លូវជាតិលេខ 1ក៏ដូចជាក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ។