ផ្ទះលេខ 359 មួយកន្លែងនេះ លួចបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី ខុសច្បាប់ កំពុងបើកលេងទាំងយប់ថ្ងៃបានយ៉ាងរំភើយ នៅតាមបណ្តោយផ្លូវលេខ12 ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ.2 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍។
ជាក់ស្តែងនៅថ្ងៃទី20 ខែមករា ឆ្នាំ 2022-នេះ គេឃើញទីតាំងវង់ល្បែងស៊ីសងខុសច្បាប់នៅខាងលើនេះកំពុងប្រមូលផ្តុំការជួបជុំ បើកលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចការរិះគន់អ្វីទាំងអស់ធ្វើឲ្យពួកគាត់រស់នៅមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខនិងអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ណាមួយទៀតបច្ចុប្បន្ននេះជួបនិងបញ្ហាជំងឺ កូវីដ-19 ប្រភេទ អូមីក្រុង កំពុងធ្លងរីករាលដាលជាខ្លាំង។
ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុង ខណ្ឌច្បារអំពៅ អាចទទួលផលប្រយោជន៍ ពីម្ចាស់បើកល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះអស់ហើយទេដឹង បានជាទីតាំងមួយនេះហ៊ានបើកលេងបានដោយរលូន ពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ណាហ៊ានចុះបង្រ្កាប តាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព ម្តងណាឡើយ។
ដូច្នេះហើយប្រជាពលរដ្ឋ សូមសំណូមពរមកដល់ ឯកឧត្តម ឃួង សេ្រង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យនិងមានវិធានការចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់ បើកលេងមួយកន្លែងនៅភូមិ/ឃុំ ខាងលើនេះផងទាន៕