ប្រភពបានឲ្យដឹងថា ឈ្មួញទាំងធំទាំងតូចអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រែចាក យ៉ាងរលូនឲ្យតែបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក យី ថុល និងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍។
សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពឬមានផ្ទុកសារធាតុគីមី ដូចជា បង្គា មឹក ក្តាម ក៏ឈ្មួញអាចនាំចូលតាមច្រកទ្វារអន្តរជាតិព្រែកចាក យ៉ាងស្រួលៗដែរ។
តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក និងនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក សហការគ្នាប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះដែលមានកិច្ចសហការពីមន្ត្រីតុលាការខេត្តកំពត ផងនោះបានស្ទាក់ចាប់រថយន្ត២គ្រឿងដែលដឹកបង្គាពីប្រទេសវៀតណាម សង្ស័យមានសារធាតុគីមី នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចផ្លូវបំបែក ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា នៅក្នុងរថយន្តទាំង២គ្រឿងនោះមានដឹកបង្គា និងក្តាមថ្មចំនួន៦១០កេស ស្មើរនឹង១២តោន ហើយសុទ្ធតែមានចាក់ចាហួយចូលក្នុងក្បាលបង្គាដើម្បីបង្កើនទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតនាំចូលឡើយ។
សមត្ថកិច្ចដែលចូលរួមក្នុងការបង្ក្រាបបានបញ្ជាក់ថា ឈ្មួញនាំទំនិញទាំងនោះចូលតាមច្រកទ្វារអន្តរជាតិព្រែកចាក ដោយការបើកដៃពីមន្ត្រីគយ និងនគរបាលប្រចាំច្រកនោះ។
តាមការបញ្ជាក់ពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក យី ថុល មេគយច្រកព្រែកចាក ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយទេនោះ គឺឈ្មួញមិនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ យ៉ាងរលូនបានឡើយ។ ប្រភពស្និទ្ធនឹងលោក យី ថុល បានឲ្យដឹងថា អំពើពុករលួយពេញទំហឹងរបស់លោក យី ថុល មានការរួមដៃពីសំណាក់មេគយខេត្តកំពត ផងដែរក្នុងខណៈដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់។
ដូច្នេះហើយទើបមានការជំរុញឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផង ព្រោះរឿងអាស្រូវពុករលួយរបស់លោក យី ថុល មេគយច្រកព្រែកចាក ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។មានត