យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ និងដូសទី៤) ជូនដល់ប្រជាពលរដ្ឋ សម្រេចបានជាង ៥លាននាក់ ខណៈការចាក់ដូសទី៣ បានចំនួន ៤ ៧៣៩ ៥៧០ នាក់ និងដូសទី៤ បានចំនួន ២៨០ ៤៦៨ នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
ដោយឡែកសម្រាប់ដំណើរការនៃការចាក់វ៉ាក់សាំងវិញ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨៩ ៨៦២ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៨ ២៩០ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩០% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៦ ៤៥០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៧៦ ១៤៥ នាក់ ដែលស្មើនឹង ៩៩.៤០% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៦ ៨៩៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៦ ៥៨៦ នាក់ ដែលស្មើនឹង ១០៥.៧៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៩ ២៩៤ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤១ ៧៦៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៤.៩២%។
បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៥៨% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕