ខេត្តកណ្តាល៖នាថ្ងៃ អាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណ:ធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងនិមន្តជាព្រះរាជាធិបតី ពិធីបញ្ចុះបឋមសិលាសាងសង់អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចមង្គលទេពាចារ្យ វង្សអានេតា សម្តេចព្រះសង្ឃនាយករង នៃគណ:ធម្មយុត្តិកនិកាយខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ។