ខេត្តស្វាយរៀង៖ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសរាជ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល អង្គរចំនួន ១០តោន ពីឯកឧត្តមឧកញ៉ា លី យ៉ូគៀត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស នៅ ខេត្តស្វាយរៀង ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលជាម្ចាស់អំណោ យ និងបានចាត់ទុកថា អំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយខេត្តស្វាយ រៀង ដែលកំពុងមានតម្រូវការចាំបាច់សម្រាប់ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗ នៅទឹកដំខេត្ដស្វាយ រៀង និងក៏ដូចជានៅតាមបណ្ដាខេត្ដផ្សេងៗទៀតផងដែរ។