កណ្ដាល៖នាព្រឹកថ្ងៃ អាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន បានដឹកនាំក្រុមការងារអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សសង្កាត់ដើមមៀន សរុបចំនួន១៥៥រូប ក្នុងនោះមានស្រីចំនួន៦៧រូបផងដែរ។
គួរជម្រាបជូនផងដែរថា នៅព្រឹកថ្ងៃទី២៣ មករានេះ បន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសខាងលើ ឯកឧត្ដម ឈឿន សុចិត្ដ ប្រធានក្រុមការងារគណៈបក្សប្រជាជន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារបានចុះពិនិត្យសកម្មភាពសាងសង់ផ្លូវបេតុងមួយខ្សែទទឹង៣.៥០ម៉ែត្រ បណ្ដោយ៨០ម៉ែត្រនិងចំណុចមួយកន្លែងទៀតចុងភូមិដើមមៀនប្រហែង៥០ម៉ែត្រព្រមទាំងលូបង្ហូរទឹក។
គួរបញ្ជាក់ជូនថា ឯកឧត្ដម ឈឿន សុចិត្ដ តែងតែឆ្លើយតបភ្លាមៗ ដោយមិនបង្អង់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ដើមមៀននោះទេ ហើយសកម្មភាពខាងលើក៏ជាហេតុដើម្បីឆ្លើយតបតាមការសំនូមពររបស់ប្រជាពលរដ្ឋផងដែរ៕