កំពង់ស្ពឺ៖នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសរាជ២៥៦៥ ត្រូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២
ដោយសារភ្លើងប្រច័ណ្ឌប្តីកំ
ណាចម្នាក់បានយកកាំបិតចិតបន្លែចាក់ទៅប្រពន្ធបណ្តាលឲ្យស្លាប់ក្នុងថ្លុក
ឈាម។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២៤ខែ
មករាឆ្នាំ២០២២នៅក្នុងហាងយីហោ
អាណាចក្រម្ហូបខែ្មរហៅរាត្រីអាំងឆ័រក្នុង
ភូមិព្រៃស្លឹក សង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺ។
នគរបាលប៉ុស្តិ៍ច្បារមនបានឲ្យដឹងថាស្ត្រីដែលត្រូវប្តីចាក់នឹងកាំបិតចិតបន្លែបណ្តាលឲ្យស្លាប់មានឈ្មោះទឹម ស្រីនី អាយុ២២ឆ្នាំស្រុកកំណើតនៅភូមិរន្ទះ
ខេត្តតាកែវ មុខរបស្រ្តីបំរើហាងខាងលើ
ដោយឡែកជនសង្ស័យជាប្តីមានឈ្មោះ ប៉ោក ធឿនអាយុ២៨ឆ្នាំនៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ។
នគរបាលប៉ុស្តិ៍ដដែលបានបញ្ជាក់អំពីមូលហេតុថាដំបូងឡើងជនរងគ្រោះនិងជនសង្ស័យបានឈ្លោះប្រកែកគ្នាដោយ
សាររឿងប្រច័ណ្ឌប្ដីថាមានស្រីថ្មីហើយឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ កនិងប្រតាយប្រតប់គ្នាហើយក៏ត្រូវប្តីកំណាចយកចាក់ចិតបន្លែមកចាក់ចំដើមទ្រូងប្រពន្ធខាងឆ្វេងបណ្ដាលឲ្យហូរឈាមមិនឈប់បណ្ដាលឲ្យស្លាប់តែម្ដង។
នគរបាលបានប្រាប់ថាក្រោយធ្វើកោ
សល្យវិច័យរួចសាកសពស្ត្រីរងគ្រោះត្រូវបានប្រគលឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកឃាតករដៃដល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលជំនាញយុត្តិធម៌ក្រុងច្បារមនធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅអធិការដ្ឋានគរបាលក្រុងច្បារ
មនដើម្បីចាត់ការតាមអ្នកតិវិធីច្បាប់៕