ស្រុកកៀនស្វាយ៖នៅថ្ងៃ អាទិត្យ ៦ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២
លោក អនុសេនីយ៍ឯក ប៉ា ច័ន្ទវិសាល នាយរងព្រហ្មទណ្ឌស្រុកកៀនស្វាយដឹកនាំកលាំងបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ និង អាប៉ោង មួយកន្លែងបើកយ៉ាងសម្បើម មិនញញើតសមត្ថកិច្ច បន្តិចសោះ ទីតាំងល្បែងបញ្ជល់មាន់ និង អាប៉ោង មួយកន្លែងដែលស្ថិតនៅក្នុង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាប វាលាម៉ោង ២.៣០ នាទីថ្ងៃត្រង់ លោក ប៉ាចាន់ វិសាល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិង កម្លាំងប៉ុស្តិ៍សំរោងធំ បានចុះបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ និង អាប៉ោង ប្រមូលបានវត្ថុតាងរួមមាន កៅអីជ័រជាច្រើនកៅអី ដែកសម្រាប់ប្រប់តង់ជាច្រើនផ្ទាំង និងតុអាប៉ោងរួមមានបង្គោលសាវៀននិងធុងទឹកកកមួយផង។
វត្ថុតាងទាំងអស់នោះត្រូវនាំយកទៅដាក់នៅប៉ុស្តិ៍ឃុំសំរោងធំសម្រាប់អ្នកលេងល្បែងបញ្ជល់មាន់ និង គ្រាប់អាប៉ោងត្រូវបានអ្នកលេងល្បែងទាំងនោះនាំយកទៅតាមខ្លួនរត់បាត់យ៉ាងស្ងាត់ឈឹង ហាក់បីដូចជាបានដឹងខ្លួនទុកជាមុនអញ្ជឹង។
ក្រុមអ្នកសារព័ត៌មាន យើងខ្ញុំបានរាយការណ៍ជូនទៅដល់លោកព្រំ សំណាង អធិការ នៃអធិការនគរបាល ស្រុកកៀនស្វាយ តាំងពីម៉ោង ១១.០០នាទី រហូតមកដល់ម៉ោង ២.៣០នាទី ទើបមានសមត្ថកិច្ចចុះមកដល់ទីតាំងបង្ក្រាប ហេតុដូចនេះទើបធ្វើឲ្យមិនបានចាប់ក្រុមអ្នកញៀនល្បែងសូម្បីតែម្នាក់។