ខេត្តកណ្តាល៖ថ្ងៃ ចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០២២
យ៉ាងហោចណាស់មានជនសង្ស័យ៤នាក់ត្រូវបានឃាត់ខ្លួន វេលាម៉ោង១៤:៣០នាទីចំណុចក្នុងរោង ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០៥នាក់ ៖១-ឈ្មោះចែង រដ្ឋា ហៅម៉ាប់ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិអញ្ជែងក្រោមឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។លទ្ធផលតេស្តរកមេរោគកូវីដ19 អវិជ្ជមាន( – )
២-ឈ្មោះតាំង លីធាភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរមានទីលំនៅភូមិបឹងក្រចាប់ត្បូងឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៣-ឈ្មោះសួនស្រុីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរមានទីលំនៅភូមិបឹងក្រចាប់ត្បូងឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៤-ឈ្មោះសូត្រ តយភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរមានទីលំនៅភូមិអញ្ជែងក្រោមឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៥-ឈ្មោះថុន សា ភេទប្រុសអាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិអញ្ជែងក្រោមឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(គេចខ្លួន)។
វត្ថុតាងចាប់យក ៖១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៧កញ្ចប់ មធ្យមចំនួន០១កញ្ចប់,តូចចំនួន១៦កញ្ចប់ (ទំងន់៥.៥៨ក្រាម)២-ទូរស័ព្ទដៃចំនួន០២គ្រឿង៣- ម៉ូតូចំនួន ១គ្រឿង។
បើតាមសមត្ថកិច្ខបានឲ្យដឹងថានៅមុនពេលកេីតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលថាមានការជួញដូរថ្នាំញៀននៅចំណុចកេីតហេតុខាងលេីភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់បានចុះទៅបង្រ្កាបឃាត់បានឈ្មោះចែង រដ្ឋាភេទប្រុស ឈ្មោះតាំងលីធា ភេទប្រុសឈ្មោះសួនស្រុីន ភេទប្រុសដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់(មធ្យមចំនួន០១កញ្ចប់,តូចចំនួន១០កញ្ចប់ ហេីយបន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបន្តឃាត់ឈ្មោះសូត្រតយ ភេទប្រុសដកហូតបានថ្នាំញៀនចំនួន០៦កញ្ចប់តូច បន្ទាប់មកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យទាំង០៤នាក់រួមជាមួយវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដេីម្បីបន្តនីតិវិធីតែម្តង។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះចែង រដ្ឋាហៅម៉ាប់ ភេទប្រុសបានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាខ្លួនគឺពិតជាបានលក់ថ្នាំញៀនប្រាកដមែនចំពោះថ្នាំញៀនគឺខ្លួនបានពីឈ្មោះសា ភេទប្រុសនៅភូមិអញ្ជែងក្រោមឃុំពុកឬស្សីជាអ្នកយកថ្នាំញៀនអោយខ្លួនសំរាប់លក់បន្តចំណែកឈ្មោះសូត្រតយ ភេទប្រុសបានឆ្លេីយសារភាពថាថ្នាំញៀននៅចំពោះមុខខ្លួននេះគឺពិតជាថ្នាំញៀនរបស់ខ្លួនប្រាកដមែន៕