ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរចំពោះសមាគមន៍នារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត ក្នុងការបំពេញកិច្ចការងារមនុស្សធម៍បានយ៉ាងល្អ ពិសេសលើស្ត្រី និងកុមារី នារយៈពេលពេញ១ឆ្នាំ២០២១កន្លងទៅ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តត្បូងឃ្មុំ៖ថ្ងៃ អង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរចំពោះសមាគមន៍នារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត ក្នុងការបំពេញកិច្ចការងារមនុស្សធម៍បានយ៉ាងច្រើន ពិសេសលើស្ត្រី និងកុមារី នារយៈពេលពេញ១ឆ្នាំ២០២១កន្លងទៅ។

មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឳកាសលោកបណ្ឌិត និងលោក ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងក្រុមចលនាស្រ្តីខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

លោកបណ្ឌិត អភិបាលខេត្ត បញ្ជាក់បន្ថែមថា សមាគន៍នារីខេត្តត្បូងឃ្មុំ ពិតជាបានបំពេញនូវការងារបានយ៉ាងល្អ តាមរយៈការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ, ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការជាមួយអង្គការជាតិ និង អន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌។

បើតាមលោកស្រី នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមន៍នារីខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ឲ្យដឹងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដែលអ្នកអនុវត្ត និងអ្នកគាំទ្រថវិកា និងអ្នកពាក់ព័ន្ធផ្សេងទៀត បានចូលរួមពិនិត្យឡើងវិញនូវចំណុចការអនុវត្តបានទៅតាមផែនការរយៈពេល១ឆ្នាំកន្លងទៅ និងទិសដៅបន្តសម្រាប់អនុវត្តនៅឆ្នាំ ២០២២ ដើម្បីទទួលបានជោគជ័យ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើអោយប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!