ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ប្រទេសឡាវសម្រេចបានគោលដៅចាក់វ៉ាក់សាំងសម្រាប់ឆ្នាំ២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងសុខាភិបាលរបស់ប្រទេសឡាវបាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះទទួលបានលទ្ធផលល្អកាលពីឆ្នាំមុន។

រដ្ឋាភិបាលបានសម្រេចគោលដៅរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងឱ្យដល់ប្រជាជនយ៉ាងហោចណាស់ ៥០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួននៅត្រឹមចុងឆ្នាំ២០២១ ដោយជំងឺរាតត្បាតត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងបាន។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួននៅតែមាន ហើយមេរៀនជាច្រើនទៀតត្រូវបានរៀនសូត្រដើម្បីធានាថា ចំនួនប្រជាជនកាន់តែច្រើននឹងទទួលបានការចាក់វ៉ាក់សាំងនៅក្នុងឆ្នាំ២០២២។

កាសែត Vientiane Times កាលពីថ្ងៃទី២៤ ខែមករា បានដកស្រង់សម្តីលោក Phonepaseuth Ounaphom អគ្គនាយកនៃនាយកដ្ឋានអនាម័យ និងលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល ដែលបាននិយាយថា ប្រទេសនេះមានការរីកចម្រើនល្អកាលពីឆ្នាំមុន ក្រោមផែនការដាក់ពង្រាយ និងចាក់វ៉ាក់សាំងថ្នាក់ជាតិ។

ប្រជាជនមួយចំនួនធំនៅក្នុងក្រុមអាទិភាពបានទទួលការចាក់វ៉ាក់សាំងពេញលេញ រួមទាំងកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ស្ត្រីមានផ្ទៃពោះ និងអ្នកធ្វើការសំខាន់ៗមួយចំនួនដូចជាគ្រូបង្រៀននៅតាមសាលារៀនជាដើម។

ដើម្បីបង្កើនការគ្របដណ្តប់ទៅលើការចាក់វ៉ាក់សាំង ដោយខិតខំសម្រេចគោលដៅយ៉ាងហោចណាស់ឱ្យបាន ៨០ភាគរយនៃប្រជាជនដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅចុងឆ្នាំ២០២២ ក្រសួងសុខាភិបាលបានណែនាំដល់អាជ្ញាធរឱ្យបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀតនៅតាមស្ថានីយសុខភាពសហគមន៍ និងតាមភូមិនានាដើម្បីធ្វើកាន់តែងាយស្រួលសម្រាប់ប្រជាជនក្នុងតំបន់ក្នុងការទៅទទួលបានការចាក់វ៉ាក់សាំង។ ក្រសួងក៏បានជំរុញឱ្យអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង ឬអ្នកដែលមិនបានទាន់បានទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចរបស់ប្រជាជន។

គិតត្រឹមថ្ងៃទី២១ ខែមករា ភាគរយនៃអ្នកដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយដូសមានប្រមាណជិត ៦៤ភាគរយនៃចំនួនប្រជាជន ខណៈដែលអ្នកដែលបានទទួលការចាក់វ៉ាក់សាំងចំនួនពីរដូសបានឈានដល់ចំនួន ៥៣ភាគរយ។

ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ ក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមករាថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងថ្មីចំនួន ៣៤០នាក់ និងករណីស្លាប់ម្នាក់ ដែលជាចំនួនទាបបំផុតក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។ ចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឡាវបានឈានដល់ ១៣០ ២៩៣នាក់ និងមានអ្នកស្លាប់ចំនួន ៥២៧នាក់៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!