កំពង់ចាម: ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ធនធានមនុស្សដែលរឹងមាំ ជាក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍអភិវឌ្ឍន៍សង្គមជាតិ និងភពផែនដី គឺធនធានមនុស្សដែលមានសុខភាពល្អ ព្រោះថាផ្តេីមចេញពីសុខភាពល្អនេះហេីយ ដែលធ្វើឲ្យមនុស្សមានចំណេះដឹង តាមរយៈការផ្ដល់ឱកាស ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យ ទាំងសុខភាពល្អ ចំណេះដឹង ការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍសង្គមសង្គមជាតិ ឲ្យមានការរីកចម្រើន ។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថាចំពោះការថែទាំសុខភាព ជាការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ ផ្តេីមចេញពីមនុស្សម្នាក់ៗមុនគេ ដែលត្រូវយល់ដឹងពីរបៀបនៃការការហូបចុក អ្វីដែលមិនត្រូវហូប នឹងអ្វីដែលត្រូវហូប ដេីម្បីឲ្យយេីងមានសុខភាពល្អ ជាពិសេសត្រូវយកអនាម័យជាគោល និងសុខភាពជាគុណតម្លៃ ។ ដោយឡែកការគ្រប់គ្រងសំរាមក្នុងមូលដ្ឋាន សុទ្ធតែពាក់ព័ន្ធនឹងសុខភាព ក្នុងនោះបញ្ហាទឹកស្អាត ហើយនឹងអនាម័យជនបទ និងការងារផ្សេងៗជាច្រើនទៀត ដែលយេីងត្រូវគិតគូរ ដេីម្បីធានាថាប្រជាពលរដ្ឋយេីងមានសុខភាពល្អ ព្រោះសុខភាពជាកត្តាសំខាន់ជាងគេបំផុតរបស់មនុស្ស ដែលធ្វើឲ្យយើងអាចឈានទៅដល់ការអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ ។
ឯកឧត្តម ហាន កុសល បានក្រេីនរំលឹកថា បច្ចុប្បន្ននេះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ផែនការដល់មន្ត្រីពាក់ព័ន្ធ ត្រូវជម្រុញប្រជាពលរដ្ឋ ឲ្យមានការប្រើប្រាស់បន្ទប់ទឹកបង្គន់អនាម័យ ដោយបច្ចុប្បន្នការប្រើប្រាស់បង្គន់អនាម័យក្នុងខេត្តកំពង់ចាម នៅខ្វះតែ២០%តែប៉ុណ្ណោះ ដូច្នេះសូមលោក លោកស្រី ដែលជាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវជួយជម្រុញរិះរកវិធីណា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយេីងបានរប្រេីប្រាស់បន្ទប់ទឹកឲ្យបានគ្រប់ៗខ្នងផ្ទះ តាមរយៈការរត់រកសេវាសាធារណៈ ផ្សេងៗ ។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នវិស័យកសិកម្មនៅតែនាំមុខគេ ដែលមានដូចជាការនាំចេញអង្ករ បន្លែ គ្រាប់ធញ្ញជាតិ និងកសិឧស្សាហកម្មផ្សេងៗ ដូច្នេះគម្រោងកាត់បន្ថយភាពក្រី និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ឆ្នាំ២០២២នេះ ត្រូវផ្តោតសំខាន់ទៅលេីវិស័យកសិកម្មនៅឯជនបទ តាមរយៈការចិញ្ចឹមសត្វ ការផ្ដល់ជូននូវពូជដំណាំ បន្លែផ្សេងៗ គឺធ្វើយ៉ាងណា យេីងត្រូវលេីកកម្ពស់ការយកចិតទុកដាក់ ដេីម្បីផ្តល់ឱកាសឲ្យប្រជាកសិករយើងនៅតាមមូលដ្ឋាន បានប្រតិបត្តិការណ៍ដាំដុះ ការទទួលបានជំនួយបច្ចេកទេស ហើយនឹងការយកផលិតផលរបស់គាត់ ទៅលក់នៅឯទីផ្សារ តាមរយៈការសម្រួល ការផ្តល់សេវាសាធារណៈ និងការកសាងផ្លូវផងដែរ ៕