ស្រុកកៀនស្វាយខេត្តកណ្តាល៖នៅថ្ងៃអង្គារ ០៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
លោកវរសេនិយ៍ឯក ព្រុំ សំណាងអធិការស្រុកកៀនស្វាយដឹកនាំកងកំលាំងចុះត្រួតពិនិត្យករណីអត្តឃាតកើតហេតុឡើង ថ្ងៃទី២៥.០១.២០២២ វេលាម៉ោង ០២:៣០នាទី ចំណុចកើតហេតុ: ស្ថិតនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ធន់ សាវុន ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ( មនុស្សចាស់វង្វេង មានជំងឺប្រចាំកាយ )។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី តាមការបំភ្លឺរបស់ឈ្មោះ អ៊ុច ប៊ុននី ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវជាកូនប្រសារស្រីរបស់ សពឈ្មោះ ឈុំ សាវុន ភេទស្រី អាយុ ៧៣ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមការសាកសួរអោយដឹងថា ម្តាយក្មេកគាត់ បានសំរាកនៅក្នុងបន្ទប់ក្រោមផ្ទះ ជាមួយចៅប្រុសបង្កើត ចៅប្រសារស្រី នឹងចៅទួតប្រុសស្រី ចំនួន ០៣នាក់ទៀត បាននាំគ្នាចូលដេកក្នុងបន្ទប់ថ្ម ទ្វារដែក ក្រោមផ្ទះ តាំងពីម៉ោង ០៧:៣០នាទីយប់ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ រហូតដល់ម៉ោង ២:៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក៏បានលឺសំលេងគោះទ្វារ តែមិនលឺសំលេងស្រែកហៅទេ ដូច្នេះនាងខ្ញុំស្មានតែឆ្កែកេះទ្វារ ក៏បានដេកទៅវិញទៅ ។
លុះដល់ម៉ោង ៦:៤០នាទី នៅថ្ងៃ ខែ ឆ្នាំដដែល កូនប្រសារស្រីឈ្មោះ អ៊ុច សុខនី ភេទស្រី បានអោយកូនប្រសារឈ្មោះ ប៉ាត់ សុវណ្ណដាលីន ភេទស្រី ដាស់ម្តាយក្មេកហូបបបរ ដោយឃើញគាត់មិនទាន់ក្រោកក៏ទុកបបរនៅចុងជើងជនរងគ្រោះ បានប្រហែល ៣០នាទី កូនប្រសារស្រី បានដាស់គាត់ម្តង ដោយអង្រួនជើងគាត់ ក៏បានឃើញឈាមហូរចេញពីសារ៉ុងគាត់ បានផ្អើលឆោឡោ ហៅប្តីរបស់គាត់ កូនប្រសារ មកមើលស្រាប់តែឃើញមានស្នាមកាំបិតចាក់លើពោះគាត់ ចំនួន ៣កាំបិត ។
ពេលដឹងថាម្តាយក្មេករបស់គាត់ឈ្មោះ ឈុំ សាវុន ភេទស្រី បានស្លាប់ ក៏បានរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ និងរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលភូមិធំ ក្រោយពីទទួលបាន ព័ត៌មានភ្លាមកំលាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកំលាំងជំនាញកោសល្យវិឆ្ច័យ ពិនិត្យហេតុ ស្រុក ខេត្ត អាជ្ញាភូមិ ឃុំ នឹងគ្រូពេទ្យឃុំភូមិធំ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសាកសព ។ ក្រោយពេលកំលាំងជំនាញពិនិត្យហេតុ នឹងគ្រូពេទ្យបានពិនិត្យសពឈ្មោះ ឈុំ សាវុន ភេទស្រី ស្លាប់ដោយសារ អត្តឃាត ។
ក្រុមគ្រួសារសពទទួលស្គាល់ថាឈ្មោះ ឈុំ សាវុន ភេទស្រី ពិតជាស្លាប់ដោយសារ អត្តឃាត នឹងមិនមានការប្ដឹងតវ៉ាអ្វីឡើយ ។ សាកសពឈ្មោះ ឈុំ សាវុន ភេទស្រី បានប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី ៕