ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

រយៈពេល១១ខែ ក្នុងឆ្នាំ ២០២១ ការនាំចេញជ័រកៅស៊ូមានចំនួនជាង៣សែនតោនកើនឡើង៩ភាគរយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រយៈពេល១១ខែ ក្នុងឆ្នាំ ២០២១ ការនាំចេញជ័រកៅស៊ូមានចំនួន ៣១២ ៨១២ តោន កើនឡើងចំនួន ២៦ ៩៥៥តោនស្មើនឹង៩ភាគរយ ធៀបរយៈពេល១១ខែ ឆ្នាំ ២០២០ ហើយបរិមាណបញ្ចេញលក់ឈើកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២១ សម្រេចបានចំនួន៥ ៨៣៨ ម៉ែត្រគូប ។

យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្ត បានឱ្យដឹងថា ផលិតផលជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ ២០២១ សម្រេចបានចំនួន ៣១៩ ៥០៩តោន កើនឡើងចំនួន ២៨ ១៩១តោនស្មើនឹង ១០ភាគរយ ធៀបរយៈពេល ១១ខែ ឆ្នាំ២០២០ ផលិត ផលឈើកៅស៊ូរយៈពេល១១ ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ៦ ០៤៨ម៉ែត្រគូប ។

របាយការណ៍បានបន្តថា តម្លៃជ័រកៅស៊ូលក់មធ្យមក្នុងខែវិច្ឆិកា គឺតម្លៃ១ ៦៦៩ ដុល្លា រក្នុង១តោន បានកើនឡើងចំនួន២៣ដុល្លារក្នុង១តោន ស្មើនឹង១,៤ភាគរយធៀបនឹងខែមុន និងបានកើនឡើងចំនួន ១៥២ដុល្លារក្នុង១តោន ស្មើនឹង១០ភាគរយ ធៀបខែវិច្ឆិកា ឆ្នាំ២០២០ តម្លៃលក់ជ័រកៅស៊ូមធ្យមរយៈពេល១១ ខែ ឆ្នាំ២០២១ គឺ១ ៦៦៤ ដុល្លារក្នុង១តោន បានកើន ឡើងចំនួន ៣២៣ដុល្លារក្នុង១តោនស្មើនឹងជាង២៤ ភាគរយ ធៀបរយៈពេល១១ ខែ ឆ្នាំ២០២០ ។

ម្យ៉ាងវិញទៀត តម្លៃលក់ឈើកៅស៊ូមធ្យមក្នុងខែវិច្ឆិកា គឺជាង២៦២ដុល្លារក្នុង១ម៉ែត្រ គូប ហើយតម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារនៅនឹងចម្ការក្នុងខែវិច្ឆិកា គឺទឹកជ័រ (DRC ១០០%) មានការប្រែប្រួលពី៥ ៨០០៛ក្នុង១គីឡូក្រាម ដល់ ៦ ២០០៛ក្នុង១គីឡូ ក្រាម និងជ័រកក (DRC50%) មានការប្រែប្រួលពី ២ ៣០០៛ ក្នុង១គីឡូក្រាម ដល់ ៣ ៣០០៛ក្នុង១គីឡូក្រាម ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ប្រទេសកម្ពុជាមាន ផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤ ១៦០ ហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៨ ៥៤៦ហិកតា ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋ កិច្ចចំនួន ១៩៤ ៤៥៤ហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៦១ ១៦០ហិកតា ។ ផ្ទៃដីចៀរជ័រចំនួន ៣១៤ ៣១៩ ហិកតា ស្មើនឹង៧៨ ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៩ ៨៤១ហិកតា ស្មើនឹង ២២ភាគរយ ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!