ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ឥណ្ឌូណេស៊ីចាប់ផ្តើមការងារសាងសង់រោងចក្រឧស្ម័នធ្យូងថ្មដែលមានតម្លៃ ២,៣ប៊ីលានដុល្លារអាម៉េរិក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រឧស្ម័នធ្យូងថ្មដែលមានតម្លៃ ២,៣ប៊ីលានដុល្លារអាម៉េរិក ក្នុងគោលបំណងកាត់បន្ថយការនាំចូលឧស្ម័ន LPG របស់ប្រទេសនេះ ខណៈដែលបង្កើនប្រសិទ្ធភាពធនធានធ្យូងថ្មរបស់ខ្លួនផងដែរ។

រោងចក្រនេះត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ធ្យូងថ្មកម្រិតទាបចំនួន ៦លានតោនដើម្បីផលិតឧស្ម័ន dimethyl ether (DME) ឱ្យបាន ១,៤លានតោនក្នុងមួយឆ្នាំ ដែលអាចកាត់បន្ថយការនាំចូលឧស្ម័ន LPG របស់ប្រទេសឥណ្ឌូណេស៊ីបានចំនួន ១លានតោនក្នុងមួយឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនរុករកធ្យូងថ្មរដ្ឋ Bukit Asam ដែលកំពុងសាងសង់រោងចក្រនេះក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Air Products and Chemicals, Inc. របស់សហរដ្ឋអាមេរិក។

រោងចក្រនេះស្ថិតនៅក្នុងតំបន់ Muara Enim នៅភាគខាងត្បូងកោះស៊ូម៉ាត្រា ដែលជាមជ្ឈមណ្ឌលរុករករ៉ែរបស់ក្រុមហ៊ុនរដ្ឋ Bukit Asam។ ការសាងសង់រោងច្រកនេះគ្រោងនឹងចំណាយរយៈពេល ៣០ខែ ហើយក្រុមហ៊ុនថាមពលរដ្ឋ Pertamina ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ឧស្ម័នដែលផលិតចេញពីរោងចក្រនេះ។

កាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ីបានប្រើប្រាស់ឧស្ម័ន LPG ចំនួន ៧,៩៥លានតោន ដោយក្នុងនោះមាន ៦,៤លានតោនត្រូវបាននាំចូល។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។

ប្រទេសឥណ្ឌូណេស៊ីបានបែងចែកថវិកាចំនួន ៦៦,៣ទ្រីលានរូពៀ (៤,៦ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងថវិកាឆ្នាំ២០២២ ដើម្បីឧបត្ថម្ភធនទៅលើការប្រើប្រាស់ឧស្ម័ន LPG មួយចំនួននៅក្នុងប្រទេស។

ការនាំចូលឧស្ម័ន LPG របស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះចំនួន ៦ដងក្នុងឆ្នាំ២០២៥ ពីកម្រិតបច្ចុប្បន្ន ដោយសារការស្វែងរកការបង្កើនការបញ្ចេញឧស្ម័នធ្យូងថ្មដែលស្ថិតនៅក្នុងបញ្ជីវិនិយោគ «អាទិភាព» របស់រដ្ឋាភិបាលដែលផ្តល់នូវការលើកទឹកចិត្ត ដូចជាការបន្ធូរបន្ថយពន្ធជាដើម៕ 

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!