ក្រុងប៉ោយប៉ែត ៖ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាល ក្រោយទទួលបណ្ដឹង ពីឈ្មោះ អ៊ុត សុគន្ធា ហៅ ពៅ ភេទ ស្រីអាយុ ៤៤ ឆ្នាំ រស់នៅ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ នៅវេលាម៉ោង ០៩:២០ នាទី ។
ក៏បានចុះ ទៅនាំខ្លួន ជនសង្ស័យ មកសាកសួរ តាមបណ្ដឹង របស់ម្ដាយ ជនរងគ្រោះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ម៉ោប្រហែល២០:០០នាទី មានឈ្មោះ សុខ ផានិត ភេទប្រុស អាយុ៤០ ឆ្នាំ ដែលជាប្ដីចុងរបស់ខ្លួន បានយកដៃស្ទាប និងរុកចូល ក្នុងប្រដាប់ ភេទកូនស្រីរបស់ គាត់មាន ឈ្មោះ ល ម.ល ភេទស្រី អាយុ១៣ឆ្នាំ រស់នៅជាមួយគ្នា ។
បន្ទាប់ពី ធ្វើសកម្មភាពហើយ បានចេញពីផ្ទះបាត់មិនទាន់ឃើញត្រឡប់មកវិញ . លុះដល់វេលាម៉ោង១៧:០០នាទី កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បាននាំជនសង្ស័យពី ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ដើម្បី មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
បន្ទាប់ពីបានសាកសួរ ពីកម្លាំងប៉ុស្តិ៍នគរបាលរួចមក ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត យកដៃស្ទាប និងរុកចូលប្រដាប់ភេទកូនចុងពិប្រាកដមែន ។
ជនសង្ស័យ លទ្ធផល ធ្វើតេស្តកូវីដ.១៩ គឺអវិជ្ជមាន តាមសំណូមពររបស់ដើមបណ្ដឹងសុំឲ្យសមត្ថកិច្ចធ្វើការតាមនីតិវិធីច្បាប់ ។